លោក Marco Rubio ៖ អាមេរិកអបអរសាទរ បទឈប់បាញ់​កម្ពុជា-ថៃ

វ៉ាស៊ីនតោន ៖ លោក Marco Rubio រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានស្វាគមន៍ និងអបអរសាទរ លើការប្រកាស «បទឈប់បាញ់» រវាងកម្ពុជា និងថៃ ហើយរំពឹងថា ភាគីទាំងពីរ គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីឈានដល់ការបញ្ចប់ជម្លោះនេះ។

តាមរយៈសេចក្តីថ្លែងការណ៍ លោក Marco Rubio បានរៀបរាប់ថា «សហរដ្ឋអាមេរិក អបអរសាទរ ចំពោះសេចក្តីប្រកាសបទឈប់បាញ់ រវាងកម្ពុជា និងថៃ ដែលបានប្រកាស នៅថ្ងៃនេះ នៅទីក្រុង គូឡាឡាំពួរ»។

លោកបន្តថា «លោកប្រធានាធិបតី Trump និងខ្ញុំ ប្តេជ្ញាបញ្ឈប់អំពើហិង្សា ជាបន្ទាន់ ហើយរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពទាំងស្រុង នូវការប្តេជ្ញាចិត្ត របស់ពួកគេ ក្នុងការបញ្ចប់ជម្លោះនេះ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner