លោក Trump សាទរបទឈប់បាញ់កម្ពុជា-ថៃ

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social នៅថ្ងៃទី២៨ ខែកក្កដានេះ សាទរដែលកម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាព។

លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា លោកបាននិយាយជាមួយមេដឹកនាំកម្ពុជា និងថៃ ក្រោយប្រទេសទាំងពីរបានប្រកាសបទឈប់បាញ់ ដែលលោកបានទាមទារឲ្យមានការធានា។

មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា លោកទើបតែបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីស្តីទីថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា ខ្ញុំរីករាយដែលប្រកាសថា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាព។ សូមអបអរសាទរទាំងអស់គ្នា!”

លោកថា តាមរយៈការបញ្ចប់សង្រ្គាមនេះ យើងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ខ្ញុំបានណែនាំក្រុមមន្រ្តីពាណិជ្ជកម្មរបស់ខ្ញុំឱ្យចាប់ផ្តើមការចរចាលើពាណិជ្ជកម្មឡើងវិញ។ ឥឡូវនេះខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើនក្នុងរយៈពេលត្រឹមតែ៦ខែ… ខ្ញុំមានមោទនភាពដែលបានក្លាយជាប្រធាននៃសន្តិភាព៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner