បើកជើងហោះហើរពាណិជ្ជកម្មមូស្គូ-ព្យុងយ៉ាងឡើងវិញ

បរទេស ៖ ប្រទេសរុស្ស៊ីបានចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្ម រវាងទីក្រុងមូស្គូ និង ទីក្រុង ព្យុងយ៉ាង របស់កូរ៉េខាងជើង ឡើងវិញ។

មន្ត្រីកូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានស្វាគមន៍ អ្នកដំណើររុស្ស៊ី ជាមួយនឹងការប្រគល់បាច់ផ្កា ក្នុងពិធីអបអរសាទរ នៅអាកាសយានដ្ឋានអន្តរជាតិ ក្រុងព្យុងយ៉ាង ខណៈដែលប្រទេសទាំងពីរ ចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្ម រវាង រដ្ឋធានីរបស់ប្រទេសទាំងពីរ លើកដំបូង ក្នុងរយៈពេល ជាច្រើនទសវត្សរ៍។

អ្នកជំនាញ បាននិយាយថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានខិតកាន់តែជិតគ្នា តាំងពីឆ្នាំមុន ដោយក្នុងនោះ ទីក្រុងព្យុងយ៉ាង បានបញ្ជូនសព្វាវុធ និងកងទ័ព ដើម្បីជួយដល់សង្គ្រាម របស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែន ដែលទំនងជា ជាថ្នូរនឹងជំនួយបច្ចេកទេស៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner