ក្រសួងការបរទេស ចេញសេចក្តីប្រកាស បដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបាន បដិសេធការចោទប្រកាន់របស់ភាគីថៃអំពីការរំលោភបទឈប់បាញ់ដែលចោទឡើងដោយភាគីថៃ។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញនៅយប់ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២៥នេះ ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ ដែលមាន លក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿ ទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។
ជាមួយគ្នានេះកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បង របស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល៕ដោយ៖ម៉ាដេប៉ូ

Ministry of Foreign Affairs of Cambodia Rejects Thailand’s Allegation of Ceasefire Violation

The Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia has officially rejected the accusation made by the Thai side, which claims that Cambodia violated the ceasefire agreement between the two countries.

In an official statement released on the evening of 29 July, the Cambodian Ministry stated:

“The Royal Government of Cambodia categorically and unequivocally rejects the baseless and misleading allegation made by the Thai side. Such an accusation distorts the facts on the ground and poses a serious threat to mutual trust and the dialogue necessary for achieving long-term peace.”

The statement reaffirmed that Cambodia has no intention of violating the ceasefire, either now or in the future.

“Cambodia’s primary objective is not only to maintain peace but to ensure its sustainability for the mutual benefit of both countries and for the stability of the wider region,” the ministry added.

The Ministry emphasized its continued commitment to peace, stability, and cooperation, and called on all parties to exercise restraint and engage constructively to avoid any escalation.

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner