រញ្ជួយដី ៨.៨ រ៉ិចទ័រ វាយប្រហារតំបន់ដាច់ស្រយាលរបស់រុស្ស៊ី

មូស្គូ ៖ នៅព្រឹកថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៥ នេះ គ្រោះរញ្ជួយដី កម្លាំង ៨.៨ រ៉ិចទ័រ បានវាយប្រហារ នៅឧបទ្វីប Kamchatka ជាតំបន់ដាច់ស្រយាល របស់ប្រទេសរុស្ស៊ី នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រ សហរដ្ឋអាមេរិក។

រលក កម្ពស់ ពី ៣ ទៅ ៤ ម៉ែត្រ ដែលជាសញ្ញាពី រលកយក្សស៊ូណាមិ ត្រូវបានកត់ត្រា ថាឃើញកើតមាន នៅទីនោះ។

ការរញ្ជួយដី នៅថ្ងៃពុធនេះ មានកម្រិតខ្លាំងបំផុត ចាប់តាំងពីឆ្នាំ១៩៥២ ហើយ អាជ្ញាធរថា ឧបទ្វីបមួយនេះ បានកើតមានការរញ្ជួយដីជាបន្តបន្ទាប់ ក្នុងរយៈពេល ១០ ថ្ងៃ ចុងក្រោយនេះ តែចុងក្រោយនេះ គឺជាការរញ្ជួយដីខ្លាំងបំផុត។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា មនុស្សជាច្រើននាក់ បានរងរបួស។ ក្រៅពីរុស្ស៊ី, សហរដ្ឋអាមេរិក និង ជប៉ុន ក៏បានព្រមានពីរលកយក្សស៊ូណាមិ ផងដែរ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner