Gaza ប្រឈមមុខនឹងហានិភ័យគ្រោះទុរ្ភិក្ស ធ្ងន់ធ្ងរ

បរទេស ៖ អង្គការសហប្រជាជាតិ បានព្រមានថា តំបន់ហ្គាហ្សា កំពុងតែប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃ គ្រោះទុរ្ភិក្ស ខណៈជំនួយអន្តរាគមន៍ មិនគ្រប់គ្រាន់។

«សេណារីយ៉ូ ករណីដ៏អាក្រក់បំផុត នៃ គ្រោះទុរ្ភិក្ស» កំពុងលាតត្រដាងឲ្យឃើញ នៅក្នុងតំបន់ហ្គាហ្សា នេះបើតាម អ្នកឃ្លាំមើល ដែលគាំទ្រ ដោយអង្គការសហប្រជាជាតិ ចេញការព្រមាន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

លោក Farhan Haq អ្នកនាំពាក្យរង របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បន្ថែម លើរបាយការណ៍ ថា «អាហារទម្លាក់ តាមអាកាស ចូលទៅក្នុងទឹកដី ប៉ាឡេស្ទីន គឺ មិនគ្រប់គ្រាន់ទេ។ ការចាត់ថ្នាក់ ដំណាក់កាល សន្តិសុខស្បៀង រួមបញ្ចូលគ្នា ហៅកាត់ IPC បាននិយាយថា ការទម្លាក់នេះ នឹងមិនគ្រប់គ្រាន់ ដើម្បីប្រឆាំងបញ្ច្រាស នឹងមហន្តរាយមនុស្សធម៌ ទេ»។

លោក បានទទូចថា មានតែការហូរចូល ជំនួយមនុស្សធម៌ «ភ្លាមៗ និង គ្មានការរារាំង» ទៅក្នុងហ្គាហ្សាទេ ទើបអាចបញ្ឈប់ «ការអត់ឃ្លាន និងការស្លាប់» ដែលកំពុងកើនឡើង យ៉ាងឆាប់រហ័ស។

អ្នកនាំពាក្យរង របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ រូបនេះ អះអាងថា «ការណ៍នេះ គូសបញ្ជាក់ថា កម្រិតទុរ្ភិក្ស ចំនួនពីរ ក្នុងចំណោម កម្រិតទុរភិក្ស ទាំងបី ដែលត្រូវបានរំលោភបំពាន នៅក្នុងផ្នែកខ្លះ នៃទឹកដី មួយនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner