អភិបាលខេត្តកំពង់ចាមអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខនិងជនភៀសសឹកនៅខេត្តព្រះវិហារ
អត្ថបទដោយ៖
លី ពៅ
ព្រះវិហារ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥បានដឹកនាំប្រតិភូខេត្តអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត សប្បុរសជនឧបត្ថម្ភគាំទ្រដល់សមរភូមិមុខទិសទី១, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងបញ្ជាការដ្ឋានអង្គរក្សសមរភូមិមុខទិសខេត្តព្រះវិហារ។

នៅក្នុងថ្ងៃដដែលឯកឧត្តមអភិបាលខេត្ត និងប្រតិភូបានបន្តសួរសុខទុក្ខ និងនាំយកអំណោយទៅ ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជំរំជនភៀសសឹកស្ថិតនៅវត្តពោធិ៍ ៥.០០០ដើម ភូមិគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម នាំយកទៅចែកជូនរួមមាន អង្ករ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ត្រីងៀត ឆៃប៉ូវ ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ទឹកក្រូច មី ភួយ មុង សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗនិងថវិកា៕
ដោយ៖លី ពៅ


