ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីដឹកនាំមន្រ្តីរដ្ឋបាលខេត្តកំពង់ធំគោរព វិញ្ញាណក្ខន្ធសពវីរយុទ្ធជនដែលពលីនៅព្រំដែនកម្ពុជា-ថៃ
អត្ថបទដោយ៖
ប៊ុន រដ្ឋា
កំពង់ធំ៖កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនលោកព្រិន្ទបាលឯក ពេជ្រ ង៉ោល នៅគេហដ្ឋានសព ក្នុងភូមិរំពុះ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

វីរយុទ្ធជនលោកព្រិន្ទបាលឯក ពេជ្រ ង៉ោល ស្ថិតនៅអង្គភាពវរសេនាតូចលេខ ៣៨២ កងពលលេខ៨ កងពលធំលេខ ៣។លោកបានពលីជីវិតនៅថ្ងៃទី២៦ ខែកក្កដាក្នុងសមរភូមិការពារបូរណភាពទឹកដីជាតិ នៅតំបន់ព្រំដែនកម្ពុជា-ថៃ៕
ដោយ៖ប៊ុន រដ្ឋា

