អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូខេត្តអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹកនៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥​បានដឹកនាំ​ប្រតិភូ​ខេត្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ និងសប្បុរសជនទៅ​ ឧបត្ថម្ភគាំទ្រដល់​វីរកង​ទ័ពឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខទិសទី៣ -ប្រាសាទតាមាន់តូច+តាមាន់ធំ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ 

អំណោយដែលរដ្ឋបាលខេត្តបាននាំយកមកផ្តល់ជូនរួមមាន អង្ករ​ ថ្នាំពេទ្យ មី  ត្រីងៀត ត្រីខកំប៉ុង ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភេសជ្ជៈ ភួយ មុង សម្លៀកបំពាក់ សម្ភារប្រើប្រាស់ផ្សេងៗនិងថវិកា។

នៅក្នុងថ្ងៃដដែលឯកឧត្តមអភិបាលខេត្ត​ បានបន្តអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកា ទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជំរំជនភៀសសឹក នៅស្រុកចុងកាល់៕

ដោយ៖លី ពៅ

ads banner