ស៊ីម៉ាក់ទៅយកគ្រាប់បែកខ្នាតធំដែលកងទ័ពអាកាសថៃទម្លាក់ទៅលើផ្ទះពលរដ្ឋ

(ភ្នំពេញ)៖ គ្រាប់បែកខ្នាតធំដែលកងទ័ពអាកាសរបស់ថៃ បានវាយប្រហារគោលដៅទៅលើផ្ទះប្រជាពលរដ្ឋនាថ្មីៗមកនេះត្រូវបានខាងអង្គការស៊ីម៉ាក់ប្រមូលយកទៅទុកដាក់ដើម្បីចៀសវាងបង្កគ្រោះថ្នាកដល់ប្រជាពលរដ្ឋហើយ ។

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់( CMAC)បានឱ្យដឹងថានៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងអង្គភាពស៊ីម៉ាក់ (CMAC) ឆ្លើយតបសំណើររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកចំផ្ទះរបស់គាត់ ។

គួរបញ្ជាក់ថា វាជាប្រភេទគ្រាប់បែក MK-84 មានទម្ងន់ជិត ១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង ៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសសៀមកាលពីកន្លងទៅថ្មីនេះ។

ចំពោះគ្រាប់បែកប្រភេទ MK-84 នេះ ក៏កម្រប្រើប្រាស់ទម្លាក់ណាស់ កាលពីសម័យសង្គ្រាមឥណ្ឌូចិន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner