អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ថៃប្រើប្រាស់យុទ្ធសាស្រ្តព័ត៌មានក្លែងក្លាយដើម្បីបំពុលសាធារណៈមតិទាំងជាតិ និង អន្តរជាតិ
(ភ្នំពេញ)៖ ប្រទេសថៃបានកំពុងប្រើប្រាស់នូវព័ត៌មានក្លែងក្លាយដើម្បីជាយុទ្ធសាស្ត្រក្នុងការបំពុលសាធារណៈមតិជាតិនិងអន្តរជាតិ។ពួកគេតែងចោទប្រកាន់ថា កម្ពុជាបំពានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ នៅតែកើតមានឡើងជាបន្តបន្ទាប់។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នារសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ប្រាប់ពីកលល្បិចយុទ្ធសាស្រ្តបញ្ចេញព័ត៌មានក្លែងក្លាយ ពីសំណាក់របស់ប្រទេសថៃថាកំពុងសាបព្រួសដើម្បីបំណងបន្លំ សាធារណៈមតិជាតិ និងអន្តរជាតិ ។ ហេតុនេះដើម្បី ជៀសវាងការជាប់អន្ទាក់ជឿតាមការញុះញង់របស់សារព័ត៌មានថៃគេត្រូវស្វែងយល់ និងត្រូវដឹងពីការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលធ្វើឡើងនៅប្រទេសម៉ាឡាស៊ីនាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។
ឯកឧត្តម ប៉ែន បូណា បានអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងដោយបញ្ជាក់ថា«សូមបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស សូមប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ជាពិសេសគឺ ព័ត៌មានមកពីប្រទេសថៃ ទាំងបណ្ដាញសារព័ត៌មានផ្លូវការ ទាំងបណ្ដាញសង្គម ព័ត៌មានទាំងនោះមួយចំនួនគឺថា មានគោលដៅបំពុលសតិអារម្មណ៍សាធារណៈមតិជាតិនិងអន្តរជាតិ ហើយជាពិសេសគឺបំបែកបំបាក់ឯកភាពជាតិដ៏រឹងមាំរបស់យើង។ដូច្នេះសូមបងប្អូនយើងប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវផ្ទៀងផ្ទាត់ព័ត៌មានមុននឹងជឿ»៕
ដោយ ៖ ម៉ាដេប៉ូ
