លោក Anwar ថា លោក Trump នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី

បរទេស៖ លោក Anwar Ibrahim នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី បានអះអាងថា លោក Donald Trump ប្រធានាធិបតីអាមេរិក គ្រោងនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី នាខែតុលា ឆ្នាំ២០២៥ ខាងមុខ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែ កក្កដា។

បន្ទាប់ពីបានជួយសម្រេចឲ្យមាន បទឈប់បាញ់ កម្ពុជា-ថៃ ក្រោមគំនិតផ្តួចផ្តើម របស់លោក Trump បានប៉ុន្មានថ្ងៃ លោក Anwar បានជួបចរចាតាមទូរស័ព្ទ ជាមួយលោក Trump ដើម្បីស្វែងរកទម្លាក់ អត្រាពន្ធគយ។ ក្នុងសង្គ្រាមពាណិជ្ជកម្ម ម៉ាឡេស៊ីកំពុងប្រឈមនឹងការដាក់ពន្ធ ពីអាមេរិក ២៥ភាគរយ ដែលត្រូវចូលជាធរមាន នៅថ្ងៃទី១ ខែសីហា ប៉ុន្តែ ប្រភពដែលដឹងពីកិច្ចការនេះ បានបង្ហើបថា អាចនឹងចុះ មកនៅត្រឹម ២០ ឬ ១៥ ភាគរយ។ ព័ត៌មានចុងក្រោយបង្ហាញថា ម៉ាឡេស៊ី ទទួលបានអត្រាពន្ធ ចុះមកត្រឹម ១៩ភាគរយ។

អំឡុងការសន្ទនានេះ លោក Trump ក៏បាននិយាយប្រាប់ ផងដែរ ថា លោកនឹងទៅចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ដោយផ្ទាល់ ដែលនឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥ នេះបើតាម លោក Anwar Ibrahim ដដែល។

គម្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់ លោក Trump ត្រូវបានប្រាប់ឲ្យដឹង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទៅចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ កាលពីខែកក្កដា ហើយជាការធ្វើដំណើរ ទៅកាន់អាស៊ី លើកដំបូង ចាប់តាំងពីចូលកាន់តំណែង ជាប្រមុខកាទូតអាមេរិក៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner