អ្នកនាំពាក្យសេតវិមាន ៖ «បទឈប់បាញ់កម្ពុជាថៃ» ល្មមជាពេលដែល លោក ត្រាំ ទទួលពានសន្តិភាព

បរទេស ៖ លោកស្រី Karoline Leavitt អ្នកនាំពាក្យ សេតវិមាន បាននិយាយថា លោក ប្រធានាធិបតី Trump ល្មមដល់ពេល ត្រូវទទួលពានរង្វាន់សន្តិភាព ដោយលោកស្រី បានរំលេចពីស្នាដៃថ្មីមួយ គឺបទឈប់បាញ់ កម្ពុជាថៃ។

លោកស្រី Leavitt បានបង្ហាញ បញ្ជីកិច្ចព្រមព្រៀងសន្តិភាព ដែលរដ្ឋបាល Trump បានសម្របសម្រួល ហើយក៏បានរំលេចពីប្រធានាធិបតី ជ្រោមជ្រែង ក្នុងជម្លោះ រវាងកម្ពុជា និងថៃ ជាឧទាហរណ៍ ថ្មីៗនេះ។

លោក Leavitt បាននិយាយថា «ចំពោះកិច្ចព្រមព្រៀងសន្តិភាព លោកប្រធានាធិបតី Trump បានជួយផ្តល់ បទឈប់បាញ់ ភ្លាមៗ និងគ្មានលក្ខខណ្ឌ រវាងប្រទេសថៃ និងកម្ពុជា»។

លោកស្រី ក៏បានលើកឡើងពីជម្លោះ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ រវ៉ាន់ដា និង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឥណ្ឌា និងប៉ាគីស្ថាន ស៊ែប៊ី និងកូសូវ៉ូ និងអេហ្ស៊ីប និងអេត្យូពី ដែលត្រូវបានដោះស្រាយ តាមការឃ្លាំមើល របស់លោក Trump ។

លោកស្រី Leavitt បាននិយាយថា «ប្រធានាធិបតី Trump បានសម្របសម្រួល ជាមធ្យម មានកិច្ចព្រមព្រៀងសន្តិភាពមួយ ឬ បទឈប់បាញ់១ ក្នុងមួយខែ អំឡុងពេលប្រាំមួយខែ របស់គាត់ នៅក្នុងតំណែង»៕

ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner