អត្រាពន្ធបដិកា កម្ពុជា ម៉ាឡេស៊ី ថៃ ចុះមកនៅត្រឹម ១៩% ដូចគ្នា
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចទម្លាក់ អត្រាពន្ធបដិកា លើការនាំចូលទំនិញ ពីប្រទេសកម្ពុជា ម៉ាឡេស៊ី និង ថៃ មកនៅត្រឹម ១៩% ដូចៗគ្នា នេះបើតាមសេចក្តីប្រកាស របស់សេតវិមាន ឬ White House បង្ហាញឲ្យដឹង នៅមុននេះ បន្តិច។
សម្រាប់ប្រទេសកម្ពុជា អាមេរិកបានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពី៣៦% មកនៅ ត្រឹម១៩%។
សម្រាប់ប្រទេសម៉ាឡេស៊ី អាមេរិកបានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពី២៥% មកនៅត្រឹម ១៩%។
សម្រាប់ប្រទេសថៃ វិញ អាមេរិកបានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញ ពី៣៦% មកនៅត្រឹម ១៩% ដែលជាស្ថានភាព ដូចទៅនឹងកម្ពុជា ដែរ។
គួរបញ្ជាក់ថា ប្រទេសទាំង បី ទើបបានសហការគ្នា ចរចាសម្រេចឲ្យមានបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ ក្នុងជម្លោះព្រំដែ នកម្ពុជាថៃ នាពេលថ្មីៗនេះ ដោយម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន បានធ្វើជាម្ចាស់ផ្ទះ៕
ប្រភពពី White House , ដោយ ៖ សារ៉ាត


