ម៉ាឡេស៊ីហៅការបញ្ចុះតម្លៃពន្ធអាមេរិកថា ជា «សមិទ្ធផលដ៏សំខាន់»

បរទេស ៖ ប្រទេសម៉ាឡេស៊ី បានអះអាងថា ការបញ្ចុះអត្រាពន្ធបដិកា របស់សហរដ្ឋអាមេរិក មកនៅត្រឹម ១៩ ភាគរយ គឺជា «សមិទ្ធផលដ៏សំខាន់» នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះ។

ក្រសួងវិនិយោគ ពាណិជ្ជកម្ម និង ឧស្សាហកម្ម របស់ម៉ាឡេស៊ី បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយថា «អត្រា របស់ប្រទេសម៉ាឡេស៊ី ប្រហាក់ប្រហែល នឹងអត្រា នៃ បណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍…វាគឺជាការថយចុះ ចំនួន៦ភាគរយ ពីពន្ធ ២៥ភាគរយ ដែលសហរដ្ឋអាមេរិក ធ្លាប់បានគំរាមកំហែងដាក់ កាលពីដើមខែកក្កដា។»

ក្រសួងបាននិយាយថា «សំខាន់បំផុត ម៉ាឡេស៊ីបានឈរយ៉ាងរឹងមាំ លើចំណុច «បន្ទាត់ក្រហម» ហើយអត្រាពន្ធ ១៩ ភាគរយ ត្រូវបានសម្រេច ដោយមិនប៉ះពាល់ដល់ សិទ្ធិអធិបតេយ្យភាព របស់ប្រទេស ក្នុងការអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីគាំទ្រដល់ស្ថិរភាព និងកំណើនសេដ្ឋកិច្ចសង្គម របស់ប្រទេសជាតិ»៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner