សហគមន៍ខ្មែរនៅជប៉ុន ប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិក ដោយជំរុញឱ្យថៃ គោរពបទឈប់បាញ់ និងទាមទារឱ្យដោះលែងទាហានខ្មែរ

(ជប៉ុន)៖ សហគមន៍ខ្មែរ និងប្រជាពលករនៅប្រទេសជប៉ុន ប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ ដែលបានជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។
បន្ថែមពីនេះការប្រមូលផ្តុំគ្នារបស់ពលរដ្ឋសហគមន៍ខ្មែរ ក៏បានហែញ្ញត្តិទៅកាន់ស្ថានទូតថៃ ប្រចាំប្រទេសជប៉ុន ដើម្បីឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះឱ្យមកកម្ពុជាវិញ។

បើយោងតាមអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ការប្រមូលផ្តុំនេះ មានគោលបំណងសំខាន់ៗ ដើម្បីថ្លែងអំណរគុណប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលនាំមកនូវសន្តិភាពជូនកម្ពុជា និងថៃ ព្រមទាំងគាំទ្រប្រធានាធិបតីត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព អំពាវនាវឱ្យថៃ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ និងសូមថ្លែងអំណរគុណវីរកងទ័ពកម្ពុជា ដែលបានពលី និងរងរបួស រួមទាំងជាការបង្ហាញពីរួបរួម និងសាមគ្គីគ្នា ខិតខំអភិវឌ្ឍប្រទេសជាតិ ក្នុងនាមមហាគ្រួសារខ្មែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner