អង់គ្លេសថា ពលរដ្ឋខ្លួននាំកញ្ឆាថៃ ចូលប្រទេស

បរទេស ៖ អង់គ្លេសបានបង្ហាញការព្រួយបារម្ភថា ជនជាតិរបស់ខ្លួនបាននាំកញ្ឆាថៃ ចូលប្រទេស ខណៈដែលថៃមានការដាំដុះដោយសេរី នូវរុក្ខជាតិ ដែលគេជឿថា មានសារធាតុញៀន ប្រភេទនេះ។

ទីភ្នាក់ងារព័ត៌មាន CNN ធ្លាប់បានចេញផ្សាយ ថា «ករណីផ្ទុះខ្លាំងជាច្រើន ដែលជាប់ទាក់ទងនឹងស្ត្រីអង់គ្លេសវ័យក្មេង ពាក់ព័ន្ធនឹងកញ្ឆាក្នុងឆ្នាំ២០២៥ នេះ ដែលសុទ្ធតែមានប្រភព មកពីប្រទេសថៃ។ បញ្ហានេះ កាន់តែអាក្រក់ទៅៗ ជាហេតុនាំឲ្យ អាជ្ញាធរអង់គ្លេស និង ថៃ បានបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីទប់ស្កាត់ការកើនឡើង នៃការរត់ពន្ធ ពីសំណាក់អ្នកទេសចរ មកពីប្រទេសថៃ ទៅកាន់ ចក្រភពអង់គ្លេស»។

CNN បន្តថា «យោងតាមរដ្ឋាភិបាលអង់គ្លេស បានឱ្យដឹងថា នៅចន្លោះពីខែតុលា ឆ្នាំ២០២៤ ដល់ ខែ មីនា ឆ្នាំ២០២៥ អ្នករត់ពន្ធកញ្ឆា ជាង៨០០នាក់ ត្រូវបានចាប់ខ្លួន ហើយ កញ្ឆាជាង ៩តោន ត្រូវបានរឹបអូស»។

បើតាម CNN ជាង៣ឆ្នាំមកហើយ ដែលថៃបានក្លាយជាប្រទេសដំបូងគេ នៅអាស៊ី ក្នុងការផ្តល់ភាព «ស្របច្បាប់» ដល់ដាំដុះ ឬ ប្រើប្រាស់ «កញ្ឆា» ឬ មិនរាប់បញ្ជូន ក្នុងប្រភេទជាគ្រឿងញៀន ប៉ុន្តែ កាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០២៥ រដ្ឋាភិបាលក្រុងបាងកក រៀបចំដាក់ចេញច្បាប់ថ្មី តាក់តែងឡើង ដោយក្រសួងសុខាភិបាល ដើម្បីទប់ទល់ នឹងការប្រើប្រាស់ហួសហេតុ នូវរុក្ខជាតិ ពណ៌បៃតង ក្នុងប្រទេសនេះ៕

ប្រភពពី CNN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner