សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បន្តនាំយកអំណោយរបស់សប្បុរសជនចែកជូនដល់ជនភៀសសឹកមកស្នាក់​នៅក្នុងខេត្តសៀមរាប

 សៀមរាប៖គ្រឿងឧបភោគ បរិភោគ រួមសម្ភារៈប្រើប្រាស់ដែលជាអំណោយសប្បុរសធម៌របស់ក្រុមហ៊ុនជីបម៉ុង និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោកជំទាវ អ៊ូ ធីតាពៅ ឯកឧត្តមសេនីយ៍ឯក ឆែម សត្យា នៅចុង​សប្ដាហ៍ត្រូវបាន​សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណា គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះ​មន្រ្តីសង្ឃ​ខេត្តសៀមរាប និង អាជ្ញាធរខេត្តសៀមរាប នាំយកមកចែកជូនបន្តដល់​ប្រជាពលរដ្ឋជា​ជន​ភៀសសឹក​មកពី​តំបន់មានជម្លោះកម្ពុជា ថៃ ចំនួនជាង ១ ០០០គ្រួសារបានមកស្នាក់នៅមណ្ដលសុវត្ថិភាពនៅ​ក្នុងស្រុកស្វាយ​លើ ​ខេត្តសៀមរាប។

ក្នុងនាមអាជ្ញាធរខេត្តលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបបានថ្លែងនូវអំណរព្រះគុណនិង​សម្តែងនូវ​សេចក្តីរំភើបកោតសរសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងស្មារតីខ្មែរជួយខ្មែរ ពី​សប្បុរសជនទាំងក្នុង​ខេត្តក្រៅខេត្ត ក៏ដូចជាក្រៅប្រទេស ដែលបានចែករំលែកនូវក្ដីស្រឡាញ់ សាមគ្គីភាព មិត្តភាព និងការបរិច្ចាគជូនដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប ។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាថា សង្គ្រាមមិនបានផ្តល់នូវសុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារដូចសម័យមានសន្តិភាពនេះទេ ។សង្គ្រាមមានតែធ្វើឱ្យឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន។
ដោយ៖​ប៊ុន​រដ្ឋា

ads banner