ភ្នំភ្លើងរុស្ស៊ីផ្ទុះលើកដំបូងក្នុងពេល ៤៥០ឆ្នាំ

មូស្គូ ៖ ភ្នំភ្លើងអសកម្មមួយនៅរុស្ស៊ី ផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេល ៤៥០ឆ្នាំនៅក្នុងតំបន់ Kamchatka ភាគខាងកើតនៃប្រទេសរុស្ស៊ី មួយថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងបំផុតមួយវាយប្រហារតំបន់នេះ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរគ្រាអាសន្នរុស្ស៊ីនៅថ្ងៃអាទិត្យ។

រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បង្ហាញពីផ្សែងផេះហោះអណ្តែតខ្មួលខ្មាញ់ពាសពេញផ្ទៃមេឃ ហុយចេញពីភ្នំភ្លើង Krasheninnikov ដែលធ្លាប់ផ្ទុះឡើងលើកចុងក្រោយក្នុងឆ្នាំ១៥៥០ នេះបើយោងតាមកម្មវិធី Global Volcanism Program របស់ស្ថាប័ន Smithsonian។

បើតាមការបញ្ជាក់ពីក្រសួង ស្ថានការណ៍ គ្រាអាសន្ន របស់តំបន់ Kamchatka, មិនមានហានិភ័យដល់អាយុជីវិតមនុស្សទេ ពីព្រោះគ្មាននរណារស់នៅក្បែរទីតាំងផ្ទុះភ្នំភ្លើងទេ តែវាអាចរំខណដល់ជើងហោះហើរក្នុងតំបន់។

ភ្នំភ្លើងនេះផ្ទុះឡើងបន្ទាប់ពី Klyuchevskoy ជាភ្នំភ្លើងមួយផ្សេងទៀតរបស់រុស្ស៊ី ដែលជាភ្នំភ្លើងសកម្មបំផុតនៅអឺរ៉ុប និងអាស៊ី បានផ្ទុះឡើងកាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ។

ភ្នំភ្លើងនេះផ្ទុះឡើងបន្ទាប់ពីការរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័របានវាយប្រហារកោះ Petropavlovsk នៅលើឧបទ្វីប Kamchatka របស់រុស្ស៊ី ហើយវាមានកម្លាំងខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០១១ នៅពេលដែលការរញ្ជួយដីកម្រិត ៩.១រ៉ិចទ័រនៅប្រទេសជប៉ុន បានបណ្តាលឱ្យមានរលកយក្សស៊ូណាមិដែលបានសម្លាប់មនុស្សជាង ១៥.០០០៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner