ឯកឧត្តម ឃួង ស្រេង ៖ គិតត្រឹមថ្ងៃទី០៣ សីហា ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីសប្បុរសជន ទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈគិតជាទឹកប្រាក់ ប្រមាណ ១លាន ៥សែនដុល្លារអាមេរិក

(ភ្នំពេញ)៖ គិតមកដល់ព្រឹកថ្ងៃទី០៣ សីហា ២០២៥នេះ ថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ដែលជាអំណោយរបស់សប្បុរសជនានា ប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងរាជធានីបាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ នាពេលកន្លងមក ក្នុងនោះថវិកាទទួលបានជាង ៦៧ម៉ឺនដុល្លារ ហើយបើសរុបទាំងគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត តាមការប៉ាន់ប្រមាណ ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិក នេះពិតជាបង្ហាញ ឲ្យឃើញពីស្មារតីស្នេហាជាតិ សាមគ្គីភាពឯកភាពជាតិតែមួយ របស់ជនរួមជាតិ ទាំងមូល ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ សីហានេះ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្ដម ឃួង ស្រេងក៏ បានឱ្យដឹងថា ចំពោះគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ ប្រើប្រាស់ចាំបាច់មួយចំនួន គឺក្រោយពីទទួលបានពីសប្បុរសជន រដ្ឋបាលរាជ ធានី ភ្នំពេញ បានចាត់ឱ្យអភិបាលរង ១នាក់ ដឹកនាំបញ្ជូនយកទៅ ផ្ដល់ជូនទៅដល់ អាជ្ញា ធរXខេត្ត និងកងទ័ពជួរមុខភ្លាមៗ បើទោះបីយើងមិនបានយកទៅប្រគល់ជូន កងទ័ព ជួរមុខដោយផ្ទាល់ដៃ ព្រោះតំបន់នោះជាតំបន់ ក្តៅយើងមិនអាចចូលទៅដល់ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner