រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកចង្ក្រានហ្គាសធន់តូចចល័ត ៥០០០គ្រឿង និងកំប៉ុងហ្គាស ១ម៉ឺនកំប៉ុង ប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា នៅ ខេត្ដឧត្ដរមានជ័យ

(ភ្នំពេញ)៖ លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីតំណាង បាននាំយកចង្ក្រានហ្គាសធនតូចចល័តចំនួន ៥០០០ចង្ក្រាន និងកំប៉ុងហ្គាសចំនួន ១ម៉ឺនកំប៉ុងប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា នៅស្រុកសំរោង ខេត្ដឧត្ដរមានជ័យ តាមរយៈឧត្ដមសេនីយឯក ច័ន្ទ លំផាត អនុប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តមឧត្ដមសេនីយឯក ច័ន្ទ លំផាត បានអរគុណ រដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំអំណោយសប្បុរសជន ជាចង្ក្រានហ្គាសធន់តូចចល័ត មកផ្តល់ជូននាពេលនេះគឺចំពេលដែលបងប្អូនប្រជាពលរដ្ឋភៀសខ្លួនយើងកំពុងមានការខ្វះខាត ចង្ក្រានហ្គាសតូចងាយស្រួលចល័ត យកតាមខ្លួនចម្អិនអាហារ ។

លោក អ៊ីមរ៉ន ហាស្សាន់ អរគុណចំពោះទឹកចិត្តសប្បុរសជននានានៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកនូវធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ក្នុងបុព្វហេតុការពារទឹកដីនៃមាតុភូមិរបស់យើង ។

សូមបញ្ជាក់ថា ៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ពីសឹកសង្រ្គាម មាន ៤ ស្រុក និង ២៤ឃុំ មាន ១៤៥៧៣គ្រួសា ស្មើ ៣៦៧៤២នាក់ ក្នុងនោះកុមារ ៦៦៧នាក់ និង ជនចាស់ជរា ១៤៧៥នាក់ បានជម្លៀសមករកទីកន្លែងសុវត្ថិភាព ចំនួន ៧ជំរុំក្នុងខេត្ដឧត្ដរមានជ័យ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner