អ៊ុយក្រែនរកឃើញអំពើពុករលួយ ក្នុងវិស័យការពារជាតិ
បរទេស ៖ មេដឹកនាំ ប្រទេសអ៊ុយក្រែន លោក Zelensky បានអះអាងថា ប្រទេសនេះ បានរកឃើញ និងបានបំបែកគម្រោងពុករលួយ នៅក្នុងវិស័យការពារជាតិ។
លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ នៅក្នុងសុន្ទរកថា ពេលល្ងាចរបស់លោក កាលពីថ្ងៃសៅរ៍ ថា ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ បានលាតត្រដាង ពីរបៀប ដែលឥស្សរជនជាន់ខ្ពស់មួយចំនួន រួមទាំង សមាជិកសភា និង ទាហាននៃឆ្មាំជាតិ បានចូលរួមនៅក្នុង រឿងពុករលួយ ដែលពាក់ព័ន្ធនឹងលទ្ធកម្ម ក្នុង វិស័យការពារជាតិ។
លោក Zelensky បានបន្ថែមថា «ខ្ញុំបានថ្លែងអំណរគុណ ដល់ប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយ សម្រាប់ការងាររបស់ពួកគេ – សម្រាប់ការលាតត្រដាងឧក្រិដ្ឋកម្ម ទាំងនេះ»។
ប្រធានាធិបតី អ៊ុយក្រែន ក៏បាននិយាយផងដែរថា កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានលាតត្រដាង អំពីភ្នាក់ងាររុស្ស៊ីបានទទួលផលប្រយោជន៍ ពីលទ្ធកម្ម សម្រាប់កងទ័ព ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត