លោក Trump ចាត់បេសកជនទៅរុស្ស៊ី ក្នុងសប្តាហ៍នេះ
បរទេស ៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ អំពីការចាត់ឲ្យលោកបេសកជន Witkoff ធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងសប្តាហ៍នេះ។
លោក Steve Witkoff នឹងទៅបំពេញទស្សនកិច្ច នៅមុនថ្ងៃកំណត់ ដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និង ការកើនឡើងភាពតានតឹង ជាមួយទីក្រុងម៉ូស្គូ នេះបើតាមការបញ្ជាក់របស់លោក Trump ប្រាប់អ្នកសារព័ត៌មាន។
បើតាមប្រភព ពីមេដឹកនាំ គណបក្សសាធារណរដ្ឋ បាននិយាយថា លោក Witkoff នឹងទៅមូស្គូ ក្នុងថ្ងៃពុធ ឬ ថ្ងៃព្រហស្បតិ៍។ យ៉ាងណាមិញ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួប លោក Witkoff ជាច្រើនដង រួចមកហើយ នៅក្នុងទីក្រុងមូស្គូ មុនពេលកិច្ចខិតខំប្រឹងប្រែង របស់លោក Trump ក្នុងការកែសម្រួលទំនាក់ទំនង ជាមួយ វិមានក្រឹមឡាំង។
នៅពេលអ្នកសារព័ត៌មានសួរថា តើសាររបស់លោក Witkoff នឹងទៅជាយ៉ាងណា ចំពោះទីក្រុងមូស្គូ ហើយ ប្រសិនបើមានអ្វី ដែលរុស្ស៊ី អាចធ្វើបាន ដើម្បីជៀសវាងការដាក់ទណ្ឌកម្មនោះ លទ្ធផលទៅជាយ៉ាងណាដែរ? លោក Trump បានឆ្លើយតបថា «បាទ ទទួលបានកិច្ចព្រមព្រៀងមួយ ដែលមនុស្ស ឈប់សម្លាប់គ្នា»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត