ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) ត្រៀមកិច្ចប្រជុំ ការកសាងទំនុកចិត្តគ្នា ថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា នៅម៉ាឡេស៊ី

(ភ្នំពេញ)៖ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) ត្រៀមកិច្ចប្រជុំ ការកសាងទំនុកចិត្តគ្នា ថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា នៅម៉ាឡេស៊ី ពោល គឺមុនកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី៧ ខែសីហា ខាងមុខ ។

នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន អំពីសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព ។

លោកជំទាវ ឧត្តមសេនីយ៍ បន្ថែមថា ក្រុមលេខាធិការគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) មានកិច្ចប្រជុំមួយចំនួន ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំ ក្នុងគោលបំណងបទឈប់បាញ់ និងគោលការណ៍ នៃការកសាងទំនុកចិត្តគ្នា ដែលប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ។

សូមរំលឹកថា រដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា និងរដ្ឋមន្ត្រីការពារថៃស្ដីទី បានឯកភាពគ្នា នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការ កិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី០៧ សីហា ឆ្នាំ២០២៥ ដោយនឹងមានប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ចូលរួមជាអ្នកសង្កេតការណ៍ផងដែរ ដើម្បីឱ្យដំណើរការកិច្ចប្រជុំនេះ ប្រកបដោយអព្យាក្រឹត្យ ភាគីទាំងបីប្រទេស គឺជាតួអង្គសំខាន់ ក្នុងការសម្របសម្រួល ឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ ៕

អត្ថបទ ៖ វណ្ណលុក
រូបវីដេអូ ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner