សម្ដេចតេជោ ហ៊ុន សែន ៖ ហេតុផលអ្វីទៅ ដែលថៃ មិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យកម្ពុជាវិញ?

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំនួរនៅបណ្ដាញសង្គមរបស់សម្ដេច នាវេលា ថ្ងៃទីត្រង់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថា ហេតុផលអ្វីទៅ ដែលថៃ មិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យកម្ពុជាវិញ?

សម្ដេចតេជោ បានបញ្ជាក់នៅបណ្ដាញសង្គមដូច្នេះថា ៖ ក្រោយសម្រាកបានជាង ២ម៉ោង យើងមកប្រចាំការបន្តទៀត ជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់ នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួន ប្រឆាំងនឹងការរំលោភណាមួយពីភាគីម្ខាងទៀត ។

សម្ដេចតេជោ បានបន្តថា ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំ ទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា ១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជា ក្រោយកិច្ចព្រមព្រៀង
ឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ ៨ម៉ោង ដែលជាការបំពានលើ
កិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព ។

សម្ដេចតេជោ បានចោទជាសំនួរថា ហេតុផលអ្វីទៅដែលថៃ មិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យកម្ពុជាវិញ? ។

សូមរំលឹកថា គិតចាប់តាំងពីថ្ងៃកើតហេតុនៃការចាប់ខ្លួនទាហានកម្ពុជា ពីសំណាក់ភាគីថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង ៧,៥០នាទីព្រឹក ភាគីកម្ពុជា បានទទួលសពកងទ័ពរបស់ខ្លួនមួយរូប និងកងទ័ព ២រូបទៀត មានរបួស ដែលថៃ បានបញ្ជូនមក ខណៈដែលទាហានចំនួន ១៨រូបទៀត ភាគីថៃ មិនទាន់បានបញ្ជូនត្រលប់មកកម្ពុជាវិញទេ ។

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជា នៅតែបន្តខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីចរចាជាមួយភាគីថៃ ក្នុងការបញ្ជូនកងកម្លាំងរបស់យើងត្រលប់មកវិញ ៕

អត្ថបទ ៖ វណ្ណលុក
រូបវីដេអូ ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner