ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ឃ្មួញ ឃាត់ខ្លួនពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ូរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ក្នុងរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យ០១នាក់ ឈ្មោះ ឡុង ភឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  ស្នាក់នៅ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ចំណែកសម្ភារៈដកហូត ៖គ្មាន។

សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យ ធ្វើការត្រួតពិនិត្យលើដងខ្លួនរួចនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner