ស្នងការខេត្តព្រះសីហនុ ឯកឧត្តម ជូន ណារិន កំពុងដុតដៃដុតជើង តាមរកតម្រុយរបស់ក្រុមជនជាតិចិនសង្ស័យពាក់ព័ន្ធទៅនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមគំរៀម ចង់បង្កចលាចលនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជូន ណារិន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរានៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះថា កងកំលាំនគរបាលបាន និងកំពុងដុតដៃដុតជើង ធ្វើការស៊ើបអង្កេត តាមវែករកមុខសញ្ញា រកទីតាំងរបស់ជនជាតិចិនដែលត្រូវបានសង្ស័យថាពាក់ព័ន្ធទៅ និងក្រុមសង្គមងងឹត ដែលបាននិយាយយ៉ាងក្អេងក្អាងថានឹង បំពុលដល់សន្តិសុខនៅខេត្តមួយនេះដែលកំពុងមានសក្តានុពលខ្ពស់ ដល់វិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ។
គួររំលឹកផងដែរថា ក្នុងពេលថ្មីៗនេះ បុរសជាងដប់នាក់ដែលហៅខ្លួនឯងជាជនជាតិចិនមកពីទីក្រុង chongqing បានបង្ហោះវីដេអូខ្លីមួយពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត និយាយយ៉ាងក្អេងក្អាងថានឹងបំពុល ដល់សន្តិសុខនៅខេត្តព្រះសីហនុ។

ដោយឡែក ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ម្សិលមិញនេះដែរ ពោលគឺបន្ទាប់ពីមានការបែកធ្លាយវីដេអូមួយនេះ មកស្ថានទួត បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម
ក្នុងពេលថ្មីៗនេះ បុរសជាងដប់នាក់ដែលហៅខ្លួនឯងជាជនជាតិចិនមកពីទីក្រុងchongqing បានបង្ហោះវីដេអូខ្លីមួយពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត និយាយយ៉ាងក្អេងក្អាងថានឹងបំពុល ដល់សន្តិសុខនៅខេត្តព្រះសីហនុ។

ស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចនៃប្រទេសចិន  និងកម្ពុជា ដើម្បីបើការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយលេីបញ្ហាមួយនេះ ។តាមការអះអាងរបស់ស្ថានទួតចិនប្រចាំនៅកម្ពុជាបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងជឿជាក់ថាការពិតនៃបញ្ហានេះនឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ ករណីមានការវិវត្តអ្វីថ្មី  នឹងធ្វើប្រកាសជូនដំណឹងបន្តទៀតឲ្យបានទាន់ពេល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner