អ្នកនាំពាក្យក្រសួងការពារជាតិ៖ថៃត្រូវតែរុះរើបន្លាសលួស និងដកគ្រឿងចក្រចេញជាបន្ទាន់ពី(តំបន់អានសេះ)ដែលជាដែនអធិបតេយ្យភាពកម្ពុជា

(ភ្នំពេញ)៖ ក្រសួងការពារជាតិសុំជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ដោយមិនត្រឹមតែតាមរយៈពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ។ ក្នុងនេះត្រូវបញ្ឈប់រាល់អរិភាពទាំងឡាយ ដោយត្រូវតែរុះរើលួសបន្លា និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយយ្យភាព(តំបន់អានសេះ)របស់កម្ពុជា ដែលភាគីថៃមិនអាចយកលេសណាមួយមកបំភ្លៃការពិតរឿងនេះបានឡើយ ។ នេះជាការថ្លែងបញ្ជាក់ពីំណាក់ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ។

បញ្ជាក់នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ៖ ទាក់ទិនទៅនឹងតំបន់អានសេះក្រសួងការពារជាតិកម្ពុជាសូមគូសបញ្ជាក់ជាថ្មីថាកម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចព្រៀមព្រៀងបទឈប់បាញ់ដែលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងនៅប្រទេសប្រទេសម៉ាឡេស៊ីកន្លងមក ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញការសោកស្តាយចំពោះទង្វើរបស់ថៃកាលពីម៉ោង១១ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ កងកំលាំងប្រដាប់អាវុធ និងប្រើប្រាស់ គ្រឿងចក្រ កាយដី ចល័តចូលនៅតំបន់អានសេះ ដែលជាដែន អធិបតេយ្យកម្ពុជា ហើយថែមទាំងរាយបន្លាលួស បើទោះបីជាមានការរារាំង ហាមឃាត់យ៉ាងខ្លាំងពីសំណាក់ កងកំលាំងរបស់កម្ពុជា យ៉ាងណាក៏ដោយ ។

លោកជំទាវអ្នកនាំពាក្យលើកឡើងថាទីតាំងដែលកងកំលាំងថាបានចល័តគ្រឿងចក្រមកឈូសឆាយនោះគឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងនៅក្រោមការគ្រប់គ្រងរបស់ កងកំ លាំងប្រដាប់អាវុធកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីយប់រំលងអាធ្រាតុថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ទង្វើគ្រប់យ៉ាងរបស់យោធាថៃជាការរំលោភបំពាន យ៉ាងគឃ្លើន លើកិច្ចព្រមព្រៀង និងបានបង្កឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះសន្តិភាព សន្តិសុខ តាមបន្ទាប់ព្រំដែន នៃប្រទេសទាំងពីរ ក៏ដូជាតំបន់ទាំងមូល។

លោកជំទាវបានបន្ថែមថាកម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូរ ដែលខិតខំប្រឹងប្រែង ជួយឱ្យសម្រេចបាននូវបទឈប់បានដ៏លំបាកនេះ ហើយសុទ្ធតែមាន បំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព ។ ក្រសួងការពារជាតិកម្ពុជាស្នើឱ្យភាគីថែគោរពកិច្ចព្រមព្រៀងឈប់បាញ់ មិនត្រឹមតែតាម រយៈ ពាក្យសំដីប៉ុណ្ណោះត្រូវធ្វើសកម្មភាពជាក់ស្តែងឱ្យបានផងដែរ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner