ខេត្តកំពង់ឆ្នាំង មានពលករជិតពីរពាន់នាក់បានវិលមកដល់ស្រុកកំណើត
អត្ថបទដោយ៖
ឈឹម សុផល
កំពង់ឆ្នាំង ៖គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ មានពលករ ពលការិនីខ្មែរធ្វើការនៅប្រទេសថៃបានវិលត្រឡប់មក
ស្រុកកំណើតវិញតាមរយៈការជួយសម្របសម្រួល និងដឹកជញ្ជូនដោយរដ្ឋបាលខេត្ត។
យោងតាមរបាយការណ៍រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហាក្រុមការងារខេត្តបានទទួលពលករខ្មែរដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងវិលត្រឡប់មកពីប្រទេសថៃនិងដឹកជញ្ជូនដោយរថយន្តក្រុងរបស់រដ្ឋបាលខេត្តមកកាន់ស្រុកកំណើតវិញនចំនួន១.៨៩០នាក់(ស្រីមានចំនួន៧៩០នាក់)ក្នុងចំណោមពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃចំនួន ៤.៣៤៩ នាក់ (ស្រីចំនួន ១.៧៩៩នាក់)។
ពលករដែលវិលត្រឡប់ជាបន្តបន្ទាប់ទាំងនេះ ត្រូវបានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង ណែនាំដល់រដ្ឋបាលក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តរៀបចំទីតាំងទទួលនិងសម្រួលដល់ការធ្វើដំណើរទៅកាន់លំនៅឋាន៕
ដោយ៖សុខ គឹមសៀន
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។