ចិនថា នឹងបន្តដើរតួនាទីស្ថាបនាក្នុងជម្លោះកម្ពុជា-ថៃ រហូតទទួលបានសន្តិភាព

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយនៅថ្ងៃទី៥ ខែសីហាថា ប្រទេសចិននឹងបន្តគាំទ្រអាស៊ាន ក្នុងការជំរុញកិច្ចចរចាដើម្បីសន្តិភាព ព្រមទាំងដើរតួនាទីស្ថាបនាដោះស្រាយជម្លោះ និងផ្សះផ្សារទំនាក់ទំនងកម្ពុជា-ថៃ។

ឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ លោក Guo បានបញ្ជាក់ថា ចាប់តាំងពីការពិគ្រោះយោបល់ក្រៅផ្លូវការរវាងចិន កម្ពុជា និងថៃ ធ្វើឡើងដោយជោគជ័យកាលពីថ្ងៃទី៣០ ខែកក្កដាមក ពុំមានការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃទៀតទេ។ រីឯស្ថានការណ៍ផ្លូវគោកមានសភាពធូរស្រាល ហើយបទឈប់បាញ់ត្រូវបានអនុវត្តន៍ជាបណ្តើរៗដោយភាគីកម្ពុជា និងថៃ។

លោក Guo បន្តថា ក្រោមការសម្របសម្រួលយ៉ាងសកម្មរបស់ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ប្រទេសទាំងពីរកំពុងរៀបចំកិច្ចប្រជុំ GBC ដើម្បីរក្សាទំទាក់ទំទងគ្នា តាមរយៈមធ្យោបាយជាច្រើន ស្តីពីការបង្កើតយន្តការលម្អិតសម្រាប់ការត្រួតពិនិត្យបទឈប់បាញ់ ដែលអំណោយផលដល់ការបញ្ចប់ការប្រយុទ្ធប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដូច្នេះ ចិនសូមសរសើរ និងស្វាគមន៍ចំពោះរឿងនេះ។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា យោងតាមឆន្ទៈរបស់កម្ពុជា និងថៃ, ចិនបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងពីរ រួមទាំងម៉ាឡេស៊ី និងប្រទេសក្នុងតំបន់ផ្សេងទៀត ដើម្បីពង្រឹងបទឈប់បាញ់ ជំរុញទំនាក់ទំនង និងកិច្ចសន្ទនា ដែលបានជួយបន្ធូរបន្ថយស្ថានការណ៍តានតឹង។

លោក Guo បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិននឹងបន្តគាំទ្រអាស៊ាន ក្នុងការជំរុញកិច្ចចរចាដើម្បីសន្តិភាព រក្សាជំហរត្រឹមត្រូវ និងយុត្តិធម៌ ពិសេសដើរតួនាទីស្ថាបនាដោយផ្ទាល់ សម្រាប់ការផ្លាស់ប្តូរទំនាក់ទំនងកម្ពុជា-ថៃ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner