គ្រូជំនួយក្រុមជម្រើសជាតិទូកនាគកម្ពុជា រំពឹងខ្ពស់ថា ព្រឹត្តិការណ៍ World Game នៅចិនភាគរយខ្ពស់ឡើងនៅវគ្គផ្តាច់ព្រ័ត្រឬក៏អាចឈ្នះមេដាយ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ អត្តពលិកកីឡាទូកកម្ពុជា ដឹកនាំដោយ លោក វ៉ា គ្រី អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា គ្រូបង្វឹក និងកីឡាករកីឡាការិនី នាព្រឹកថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៥ បានធ្វើដំណើរទៅកាន់ ខេត្តChengdu សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមការប្រកួត World Game។ នាឱកាសចេញដំណើររបស់អត្តពលកីឡាទូក ក៏មានការចូលរួមជូនដំណើរពីតំណាងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងតំណាង តំណាងបញ្ជាការដ្ឋានកងទ័ពជើងទឹកផងដែរ។

ថ្លែងមុនចេញដំណើរ លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិទូក បានថ្លែងបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍ World Game ដែលកម្ពុជាយើងទៅចូលរួមប្រកួត នៅខេត្តChengdu សាធារណរដ្ឋប្រជាមានិតចិន ចាប់ផ្តើមប្រកួតពីថ្ងៃទី៧ដល់ថ្ងៃទៅ១១ ខែ សីហា ឆ្នាំ២០២៥ មាន១២ប្រទេស ដែលបានចម្រាញ់ចេញពីវគ្គជម្រុះកាលពីឆ្នាំ២០២៤នៅប្រទេសហ្វីលីនពីន។

លោក បានរំលេចថា មុនឈានដល់ការប្រកួតពិភពលោកនេះ ក្រុមទូករបស់កម្ពុជា គឺបានឆ្លងកាត់ការប្រកួតក្នុងព្រឹត្តិការណ៍ជាច្រើនមកហើយ មានទាំងអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក ដោយគិតចាប់តាំងពីឆ្នាំ២០២៣មកម្លេះ។ សម្រាប់ការប្រកួតពិភពលោកនៅចិននេះ ក្រុមទូករបស់កម្ពុជាបានឆ្លងកាត់វគ្គជម្រុះនៅហ្វីលីពីនរួមមកហើយ ដោយកាលនោះ កម្ពុជាទទួលបានចំណាត់លេខរៀងទី៩ ក្នុងចំណោម១២ ដែលត្រូវបានឡើងមកប្រកួតក្នុងព្រឹត្តិការណ៍ World gameនៅប្រទេសចិនក្នុងឆ្នាំ២០២៥នេះ។

លោកថា សម្រាប់ព្រឹត្តិការណ៍ពិភពលោកនេះ ក្រុមជម្រើសជាតិទូកកម្ពុជា បានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អ លើគ្រប់វិញ្ញាសា ។ ទោះជាយើងហ្វឹកហាត់និងត្រៀមខ្លួនបានគ្រប់ជ្រុងជ្រោយយ៉ាងណាក្តី ក៏ គ្រូជំនួយរូបនេះ បានបង្ហាញក្តីបារម្ភលើប្រទេសចំនួនពីរ គឺឥណ្តូនេស៊ី និងប្រទេសចិន។

លោក គង់ សុភាព បានលើកឡើងបន្តទៀតថា ការចូលប្រកួតពិភពលោកលើកទី១នេះ សម្រាប់ការរំពឹងទុករបស់លោក គឺក្រុមទូករបស់កម្ពុជាមានភាគរយខ្ពស់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ឬអាចឈានដល់ការដណ្តើមបានមេដាយជូនជាតិ។ដ្បិតកីឡាករកីឡាការិនីយើងបានហ្វឹកហាត់ និងធ្វើតេសកម្រិតសមត្ថភាពបច្ចេកទេសជាប្រចាំ ទាក់ទងនិងថេរៈវាលាប្រកួត។

ជាមួយការទៅចូលរួមប្រកួតនៅចិននេះ កីឡាករ វត្ថា រតនា ជម្រើសជាតិទូក បាន ប្តេជ្ញាចិត្តខ្ពស់ នឹងនាំយកជោគជ័យមកជូនកម្ពុជា ខណៈការត្រៀមខ្លួនបានយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា ក្រុមអត្តពលិកកីឡាទូកនាគកម្ពុជាទៅចូលរួមការប្រកួតនៅព្រឹត្តិការណ៍World Game នៅចិននេះ មាន១៥នាក់ ក្នុងនោះប្រធានប្រតិភូ១នាក់ គ្រូបង្វឹក២នាក់ កីឡាករ៦នាក់ និងកីឡាការិនី៦នាក់ ប្រកួតពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ ខណៈការប្រកួតរយៈពេល៥ថ្ងៃនេះ ទូកនាគកម្ពុជា និងត្រូវប្រកួតលើ៦វិញ្ញាសា ក្នុងនោះមាន ១.វិញ្ញាសា២០០ម៉ែត្រចំណុះ៨នាក់ ២.២០០ម៉ែត្រចំណុះ១២ចម្រុះបុរសនិងនារី ៣.វិញ្ញាសា៥០០ម៉ែត្រចំណុះ ៨នាក់ .៤.វិញ្ញាសា៥០០ម៉ែត្រចំណុះ ១២នាក់ចម្រុះបុរសនិងនារី.៥.វិញ្ញាសា២០០០ម៉ែត្រចំណុះ ៨នាក់.៦.វិញ្ញាសា២០០០ម៉ែត្រចំណុះ ១២នាក់ចម្រុះបុរសនិងនារី។

ខណៈព្រឹត្តិការណ៍ប្រកួតទាំងមូល មាន១១៧ប្រទេសចូលរួម ដោយប្រកួតលើ៤២ប្រភេទកីឡា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៥ទើបបញ្ចប់ការប្រកួត៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner