ឯកឧត្តម គួច ចំរើន ទិញដី និងកាត់ឈ្មោះប្លង់រឹងជូនភរិយាសព រិន វាសនា យុទ្ធជពលីសមរភូមិប្រយុទ្ធតំបន់មុំបីខេត្តព្រះវិហារ
(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តកណ្តាល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះប្រគល់ប្លង់ដី ដោយបានកាត់ប្លង់រឹងស្រាប់ជូនដល់ ភរិយាសព រិន វាសនា យុទ្ធជនពលីសមភូមិមុខ ។
បើយោងតាមបណ្តាញសង្គមផ្លូវការ របស់ ឯកឧត្តម គួច ចំរើន នៅក្នុងពិធីសំណេះសណណាល ឯកឧត្តម គួច ចំរើន បានលើកឡើងថា «ទិញដី កាត់ឈ្មោះ ប្លង់រឹង ជូនក្មួយស្រី ភរិយាសព រិន វាសនា យុទ្ធជនពលី អង្គភាពកងពលតូចលេខ ៩ វរៈសេនាតូច ៣៩៣ មានអាស័យដ្ឋាន ភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល សម្រាប់សង់ផ្ទះស្នាក់នៅជាមួយកូនៗ ២នាក់ទៀត ។ សូមឧទ្ទិសកុសលជូនវិញ្ញាណខន្ធសព បានទៅកាន់សុគតិភព»
ព្រិន្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូចលេខ៣៩៣ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមលេខ៣ ដែលត្រូវបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធតំបន់មុំបី នៅភូមិតេជោមរកត ឃុំតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង ១៨:២០នាទី ក្នុងជន្មាយុ ៣០ឆ្នាំ ក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយចោសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា ៕






ដោយ ៖ ងាន់ ទិត្យ