ក្រសួងប្រៃសណីយ៍ ពិភាក្សាពិគ្រោះយោបល់បច្ចេកទេសលើ សេចក្តីព្រាង ក្រប​ខណ្ឌ​តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថល សង្គមឌីជីថល ២០២១-២០៣៥

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការ ក.ប.ទ. និងជា​ប្រធាន​ក្រុមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល (ក.ស.ឌ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា​ពិគ្រោះ​​យោបល់បច្ចេកទេសលើសេចក្តីព្រាង “ក្របខណ្ឌតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និងគណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) ទីប្រឹក្សាបច្ចេកទេសមកពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និង​ក្រុមការងារជំនាញបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃ ក.ប.ទ. សរុបប្រមាណ ៣០រូប ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលអំពីសូចនាករដែលត្រូវធ្វើការវាស់វែងលើវិធានគោលនយោបាយ និងមតិយោបល់ដើម្បីកែលម្អសេចក្តីព្រាង​ក្របខណ្ឌខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តក្របខណ្ឌគោល​នយោ​បាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ឱ្យកាន់តែមានលក្ខណៈគ្រប់​ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះ ដែលជាយន្តការដ៏ចាំបាច់មួយ​សម្រាប់ធ្វើការវាស់វែងការអនុវត្ត កំណត់វិធីសាស្រ្ត និងជាឧបករណ៍សម្រាប់​ពង្រឹង​នូវប្រព័ន្ធ និងសមត្ថភាពតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ក្នុងការអនុវត្ត ក្របខណ្ឌ​គោល​នយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner