លោក ត្រាំ ថា នឹងជួបលោក ពូទីន ឆាប់ៗនេះ

អាមេរិក ៖ មេដឹកនាំសហរដ្ឋអាមេរិក លោក Donad Trump បាននិយាយ កាលពីថ្ងៃទី៦ ខែសីហា ថា «ឱកាសល្អ» នៃការជួបចរចាដោយផ្ទាល់ ជាមួយលោក Putin នឹងកើតមានឡើង នាពេលឆាប់ៗ។ ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតី រូបនេះ បានបញ្ជូនបេសកជនពិសេស ទៅទីក្រុងមូស្គូ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃពុធថា មានប្រូបាប៊ីលីតេខ្ពស់ នៃកិច្ចប្រជុំកំពូល ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាពេលខាងមុខ។ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា «មានឱកាសល្អ ដែលនឹងមានកិច្ចប្រជុំ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីសេតវិមាន បានបញ្ជាក់ថា លោកបានបើកចំហសម្រាប់កិច្ចប្រជុំ ជាមួយលោក ពូទីន ដើម្បីពិភាក្សា ស្វែងរកការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន។

ការប្រកាសរបស់លោក Donad Trump ពីតំរុយជួប លោក ពូទីន បានធ្វើឡើង ស្របពេលដែលបេសកជនពិសេស របស់លោក បានទៅជួបលោក ពូទីន ដល់ទីក្រុងមូស្គូ កាលពីថ្ងៃពុធ។

ជំនួយការរបស់លោក ពូទីន បានបង្ហើបថា ជំនួបជាមួយបេសកជនពិសេស របស់លោក ត្រាំ មានការជជែកគ្នា អំពីសង្គ្រាម អ៊ុយក្រែន និង ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តរវាងអាមេរិក និងរុស្ស៊ី ដោយលោកបានបន្ថែមថា កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅ ប្រកបដោយការស្ថាបនា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner