មន្រ្តីជាន់ខ្ពស់ អគ្គនាយករដ្ឋានកីឡាទៅជួបអគ្គលេខាធិការដ្ឋានអាស៊ានស្តីពី ការត្រៀមធ្វើម្ចាស់ផ្ទះរបស់កម្ពុជា អំពីកិច្ចប្រជុំឧត្តមមន្រ្តីកីឡា និងរដ្ឋមន្រ្តីកីឡាអាស៊ាន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា ។

ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គដ្ឋានកីឡា បានដឹកនាំក្រុមការងារទៅកាន់ប្រទេសឥណ្តូនេស៊ី ដើម្បីចូលជួបសំដែងការគួរសម និងជម្រាបជូន អគ្គលេខាធិការដ្ឋានអាស៊ាន អំពីវឌ្ឍនៈភាពការងារស្តីពីការត្រៀមរបស់កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ានឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកីឡាអាស៊ានឆ្នាំ២០២៧។

ឯកឧត្តម បានមានប្រសាសន៍ឱ្យដឹងទៀតថា នៅក្នុងជំនួបជម្រាបជូន អគ្គលេខាធិការដ្ឋានអាស៊ាន គឺភាគីកម្ពុជាយើងនឹងជម្រាបជូនអំពីផែនការមេ ដែលជារបៀបវិរៈនៃកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំទាំងពីរ។ ឯកឧត្តម អគ្គនាយក បានអះអាងថា ផែនការមេដែលយើងជម្រាប់ផ្តល់ជូនអគ្គលេខាធិការដ្ឋានអាស៊ាននេះ គឺកិច្ចដំណើរការបន្តរយៈពេល៥ឆ្នាំពីឆ្នាំ២០២៦ដល់ឆ្នាំ២០៣០ ដែលជាយន្តការអភិវឌ្ឍន៍វិស័យអប់រំកាយនិងកីឡា។

ឯកឧត្តម អគ្គនាយក បានពន្យល់ទៀតថា កិច្ចប្រជុំទាំងពីរខាងលើដែលកម្ពុជាយើងនឹងទទួលធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៦និងឆ្នាំ២០២៧នេះ គឺជាការប្តូរវេនគ្នានៃតួនាទីភារៈកិច្ចប្រទេសក្នុងតំបន់អាស៊ាន ហើយ កិច្ចប្រជុំទាំងពីរនេះ ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតផ្តល់សិទ្ធិឱ្យក្រសួងអប់រំយុវជននិងកីឡា។

ឯកឧត្តម សង្ឈឹមជឿជាក់ថា កិច្ចប្រជុំទាំងពីរខាងលើ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងទទួលបានជោគជ័យ ដោយប្រទេសអាស៊ានទាំងមូល និងទទួលយកនូវផែនការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាដែលជាការរៀបចំរបស់កម្ពុជា។
បើយោងតាម ការព្ជាក់បន្ថែម ពីឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គយករដ្ឋានកីឡា បានគូសបញ្ជាក់ថា សម្រាប់កិច្ចប្រជុំ ឧត្តមមន្រ្តីកីឡាអាស៊ានដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦នោះ គឺ និងរៀបចំនៅខេត្តសៀមរាប ក្នុងអំឡុង ខែ តុលា ឆ្នាំ២០២៦ ដោយមានប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រមាណជា១០ប្រទេស ក្នុងនោះប្រទេសទីម័រជាអ្នកអង្កេតការណ៍៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner