លោក ពូទីន ជួបបេសកជនពិសេសលោក ត្រាំ ពិភាក្សាពីសង្គ្រាមអ៊ុយក្រែន

មូស្គូ ៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបជាមួយបេសកជនពិសេសរបស់មេដឹកនាំអាមេរិក គឺលោក Steve Witkoff នៅថ្ងៃទី៧ ខែសីហា ដើម្បីពិភាក្សពីសង្គ្រាមអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគី។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov និយាយថា ជាការពិតណាស់ ប្រធានបទដំបូង នោះគឺការពិភាក្សាជាវិបត្តិអ៊ុយក្រែន។

លោកថា ប្រធានបទទីពីរ គឺការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងអាមេរិក និងរុស្ស៊ី ដោយលោកបានបន្ថែមថា កិច្ចពិភាក្សានេះ គឺ មានប្រយោជន៍ និងស្ថាបនា។

ជំនួយការមេដឹកនាំរុស្ស៊ីរូបនេះបន្ថែមថា ព័ត៌មានលម្អិតបន្ថែមទៀតនឹងកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានសង្ខេបអំពីលទ្ធផល។

លោក Witkoff ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីចំនួនពីរលើករួចមកហើយ ពោលគឺនៅថ្ងៃទី២៥ ខែមេសា នៅទីក្រុងមូស្គូ និងទីក្រុង St. Petersburg នៅថ្ងៃទី១១ ខែមេសា ដោយបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី ពូទីន ទាំងពីរលើក។

ទន្ទឹមគ្នា លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃពុធបានសាទរចំពោះកិច្ចពិភាក្សារវាងបេសកជនរបស់លោក និងមេដឹកនាំរុស្ស៊ី លោក ពូទីន ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែមន្ត្រីអាមេរិកបាននិយាយថា ទណ្ឌកម្មនឹងបន្តដាក់លើដៃគូពាណិជ្ជកម្មរបស់ទីក្រុងមូស្គូ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner