រាជរដ្ឋាភិបាលផ្ញើលិខិតផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ ពានរង្វាន់ណូបែលសន្តិភាព
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥បានផ្ញើលិខិត ផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព ឯកឧត្តមប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែល សន្តិភាព។
ជាមួយគ្នានេះលើបណ្ដាញសង្គមហ្វេសប៊ុកនារាត្រីថ្ងៃទី៧ ខែសីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារដែលមានខ្លឹមសារដូច្នេះថា “តបតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និង ដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួច ផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីនៃ ព្រះ រាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព”។
លិខិតទៅកាន់គណៈកម្មការពានរង្វាន់ណូបែលសន្តិភាពនេះ បាន កើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)បានប្រព្រឹត្តទៅប្រកបដោយ ជោគជ័យ និងផ្លែផ្កា ដោយភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្តនូវលក្ខខណ្ឌ ១៣ចំណុច ក្រោមការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋ ប្រជាមានិតចិន ៕
ដោយ៖វណ្ណលុក
