ប្រឡងបាក់ឌុប ,អង្គភាពប្រឆាំងអំពើពុករលួយត្រូវការអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣.៧០០នាក់
ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងចូលរួមសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបសម័យប្រឡង ២៨ សីហា ២០២៥ខាងមុខ។
ជាមួយនឹងការចូលរួមដែលមានទំហំធំធេងនេះ អង្គភាពប្រឆាំងអំពើពុករលួយក៏ធ្វើការប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សរុបចំនួន ៣.៧០០នាក់ ដើម្បីចូលរួមសង្កេតការណ៍តាមមណ្ឌលប្រឡងរាជធានី-ខេត្ត។ ចំពោះលក្ខខណ្ឌក្នុងការចុះឈ្មោះ និងលក្ខខណ្ឌជ្រើសរើស មានចែងក្នុងចំណុច II និងចំណុច III ក្នុងសេចក្តីជូនដំណឹងនេះ។
គួរបញ្ជាក់ថាតាមលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពី ឆ្នាំ២០២៤ បានបង្ហាញថា បេក្ខជនបានប្រឡងជាប់៧៩ភាគរយក្នុងចំណោមបេក្ខជនដែលប្រឡងជាប់សរុប ១០៦ ៣៥១នាក់។ក្នុងនេះ មានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦នាក់, និទ្ទេស B ចំនួន ៩ ៧០១នាក់, និទ្ទេស C ចំនួន ២២ ៦៧៥នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣នាក់ និង និទ្ទេស E ចំនួន ៣៥ ០៧៦នាក់៕
ដោយ៖ម៉ាដេប៉ូ



