ប្រជាពលរដ្ឋភៀសសឹកជិត៥០០គ្រួសារនៅខេត្តសៀមរាបទទួលបានអំណោយមនុស្សធម៌

សៀមរាប៖ លោក សុខ ថុល អភិបាលរងខេត្តសៀមរាបតំណាងឯកឧត្តម ប្រាក់សោភ័ណ អភិបាលខេត្តសៀមរាប​រួមជាមួយសប្បុរសជន បាននាំ​យក​អំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋ​ជនភៀសសឹកចេញ​ពីតំបន់ជម្លោះ​នៅតំបន់ព្រំដែនកម្ពុជា ថៃ ជិត៥០០គ្រួសារ ។

ពិធីផ្តល់អំណោយបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណវត្តសិលាចារ ​ស្រុកបន្ទាយ​ស្រី។
អំណោយ​រួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈសម្រាប់ប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា អង្ករ មី ទឹកសុទ្ធ ថ្នាំពេទ្យ មុង ភួយ ទឹកគោ ។
ក្នុងឱកាសនេះលោក សុខ ថុល បានចែករំលែកនូវការលំបាករបស់​បងប្អូនជាជនភៀសសឹក និងសូមឱ្យប្រជាពលរដ្ឋ​ទាំងអស់មានសេចក្តី​ទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សូមជម្រាបថា នៅក្នុងស្រុកបន្ទាយស្រីមានប្រាំទីតាំង សម្រាប់ការស្នាក់​នៅរបស់ជនភៀសសឹក ក្រោមការយកចិត្តទុកដាក់អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងសមត្ថកិច្ចបានមើលថែទាំងការស្នាក់នៅ ទាំងការហូបចុក។ទន្ទឹមនេះការចូលរួមរបស់សប្បុរសជនក៏សកម្ម​ក្លៀវក្លាដែរ៕

ដោយ៖ ប៊ុន រដ្ឋា

ads banner