កង្វះអាហារូបត្ថម្ភឆក់យកជីវិតប្រជាជនហ្គាហ្សាកាន់តែច្រើនឡើង

ហ្សឺណែវ ៖ គិតមកទល់ពេលនេះ ប្រជាជនហ្គាហ្សាដល់ទៅ ៩៩នាក់បានស្លាប់ ដោយសារតែកង្វះអាហារូបត្ថម្ភ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៧ ខែសីហា។

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា ការស្លាប់ពាក់ព័ន្ធនឹងកង្វះអាហារូបត្ថម្ភកំពុងរីករាលដាល ហើយការស្លាប់ទាក់ទងនឹងភាពស្រែកឃ្លានក៏កំពុងកើនឡើងផងដែរ។

លោក Tedros បន្ថែមថា នៅក្នុងខែកក្កដា កុមារជិត ១២.០០០នាក់ដែលមានអាយុក្រោម ៥ឆ្នាំ មានសេចក្តីរាយការណ៍ថា បានប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភដ៏ស្រួចស្រាវ ដែលនេះជាតួលេខប្រចាំខែខ្ពស់បំផុតមិនធ្លាប់មាន។

គិតមកទល់ពេលនេះ មនុស្សចំនួន ៩៩នាក់ហើយបានបាត់បង់ជីវិត ដោយសារកង្វះអាហារូបត្ថម្ភ ក្នុងនោះមានកុមារអាយុក្រោម ៥ឆ្នាំ ចំនួន ២៩នាក់។

ជាការឆ្លើយតប មេធំអង្គការសុខភាពពិភពលោករូបនេះ បានចេញមុខអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនជំនួយប្រកបដោយនិរន្តរភាព និងគ្មានការរារាំង ដើម្បីនាំចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប តាមគ្រប់ច្រកតាមដែលអាចធ្វើទៅបាន សំដៅសង្គ្រោះអាយុប្រជាជននៅទីនោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner