ឥណ្ឌូណេស៊ីនឹងយកកោះមួយធ្វើទីតាំងសង្គ្រោះជីវិតជនស៊ីវិលហ្គាហ្សា ២.០០០នាក់

ហ្សាការតា ៖ ឥណ្ឌូណេស៉ីនឹងយកកោះ Galang ប្រែក្លាយជាកន្លែងព្យាបាលអ្នករបួសប្រហែល ២.០០០នាក់ ដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សា ហើយនឹងបញ្ជូនពួកគេត្រលប់ទៅផ្ទះវិញ បន្ទាប់ពីជាសះស្បើយ។

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីឥណ្ឌូណេស៉ី លោក Hasan Nasbi បានប្រាប់អ្នកយកព័ត៌មានថា លោកប្រធានាធិបតី Prabowo Subianto បានបញ្ជាដោយផ្ទាល់ទៅកាន់អាជ្ញាធរថ្នាក់ក្រោម ឲ្យផ្តល់ការព្យាបាលដល់អ្នកស្រុក ដែលបានក្លាយជនរងគ្រោះនៃសង្រ្គាម និងអ្នកត្រូវរបួស ហើយវាមិនមែនជាការជម្លៀសមនុស្សទេ។

លោកថា ឥណ្ឌូណេស៉ីនឹងយកកោះ Galang ស្ថិតនៅចុងបំផុតនៃប្រជុំកោះ Sumatra ភាគខាងត្បូងសិង្ហបុរី ជាកន្លែងព្យាបាលបណ្តោះអាសន្ន ហើយផ្តល់កន្លែងស្នាក់នៅសម្រាប់គ្រួសារពួកគេ។ អ្នកជំងឺទាំងនោះ នឹងត្រឡប់ទៅវិញ បន្ទាប់ពីជាសះស្បើយ។

ឥណ្ឌូណេស៉ី ដែលជាប្រទេសមានអ្នកកាន់សាសនាឥស្លាមដ៏ធំមួយ បានផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីអ៉ីស្រាអែលចាប់ផ្តើមការវាយប្រហារក្នុងខែតុលា ឆ្នាំ ២០២៣។ មន្រ្តីសុខាភិបាលនៅទីនោះ បានឲ្យដឹថា សង្គ្រាមរវាងអ៉ីស្រាអែល-ក្រុមហាម៉ាស់បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦០.០០០នាក់៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner