កម្ពុជា ច្រានចោល ចំពោះសេចក្តីថ្លែងការណ៍របស់ថៃ ដែលចោទប្រកាន់ថា កម្ពុជា បានដាក់មីនថ្មី
(ភ្នំពេញ)៖ ប្រទេសកម្ពុជា តាមរយៈក្រសួងការបរទេសបានធ្វើការប្រកាសច្រានចោល ការចោទប្រកាន់ពីសំណាក់ប្រទេសថៃ ដែលថា កម្ពុជា បានដាក់មីនថ្មី ធ្វើឱ្យកងទ័ពថៃ ៣នាក់ រងរបួសក្នុងនេះម្នាក់បានពិការជើងម្ខាង ខណៈដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន ។
ថ្លែងនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥នេះ ឯកត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាឱ្យដឹងថា ក្រសួងការបរទេស និងអន្តរជាតិសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែ ងការណ៍របស់ថៃដែលចោទប្រកាន់ កម្ពុជា ដាក់មីនថ្មី នៅតាមព្រំដែន ។
ឯកឧត្តមបានបញ្ជាក់ថា៖« អាជ្ញាធរកម្ពុជា និងគ្រប់សកម្មភាពកំចាត់មីន និងជួយសង្គ្រោះជន ពិការដោយសារមីន បានប្រកាសបកស្រាយ និងបដិសេធរួចហើយចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃនេះ»។
អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងដោយបញ្ជាក់ថាគិតរហូតមកដល់ពេលបច្ចុប្បន្ននេះពុំមានការស៊ើបអង្កេតណាមួយដែលអាចជឿរជាក់បាន និងប្រកបដោយតម្លាភាព ត្រូវបានដំណើរការពាក់ព័ន្ធនឹងឧបទ្ទវហេតុដែលបានលើកឡើងដោយភាគីថៃនោះទេ។ កម្ពុជាសូមអំពាវនាវដោយឲ្យមានការអត់ធ្មត់ ហើយ ជៀសវាងនូវការចោទប្រកាន់ជាសាធារណៈដោយប្រញាប់ប្រញាល់ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយនឹងស្មារតីបទឈប់បាញ់ ដែលចូលរួមដើម្បីធ្វើការស្ថាបណាជាបន្ទាន់។
អ្នកនាំពាក្យបានលើកឡើងថាកម្ពុជាទាមទារឱ្យប្រទេសថៃគោរពដោយពេញលេញចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញកន្លងមកថ្មីៗនេះ របស់គណៈកម្មការកិច្ចការព្រំដែនទូទៅកម្ពុជា ថៃ (GBC) ជាពិសេស កិច្ចព្រមព្រៀងការរក្សាទីតាំងឈរជើងរបស់កងទ័ពនាពេលបច្ចុប្បន្ន ហើយជៀសវាងធ្វើចលនា ឬក៏ល្បាតឆ្ពោះទៅទីតាំងម្ខាងទៀត ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត