អ៊ុយក្រែនថា មិនកាត់ទឹកដីដូរសន្តិភាពឡើយ

កៀវ ៖ មេដឹកនាំអ៊ុយក្រែន បានព្រមានធ្ងន់ៗកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែននឹងមិនអាចប្រគល់ទឹកដីរបស់ខ្លួន ដើម្បីដោះដូរជាមួយសន្តិភាពជាដាច់ខាត។

ការព្រមានខ្លាំងៗរបស់លោក ហ្សេលេនស្គី ធ្វេីឡេីងចំពេលលេចលឺព័ត៌មានថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងរៀបចំកិច្ចប្រជុំកំពូលមួយ ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

នៅក្នុងសុន្ទរកថាជាវីដេអូទៅកាន់ប្រជាជាតិលើបណ្តាញសង្គមតេឡេក្រាម លោកប្រធានាធិបតី ហ្សេលេនស្គី និយាយថា ការសម្រេចចិត្តណាមួយដោយគ្មានអ៊ុយក្រែន នឹងក្លាយជាការសម្រេចដែលប្រឆាំងនឹងសន្តិភាព។

មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា សង្គ្រាម មិន អាច បញ្ចប់ ដោយ គ្មាន អ៊ុយក្រែនចូលរួមបានទេ ហើយលោកក៏បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ចាត់វិធានការច្បាស់លាស់ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពប្រកបដោយនិរន្តរភាព។

គួរកត់សម្គាល់ លោក ពូទីន និងលោក ត្រាំ នឹងជួបប្រជុំគ្នានៅរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិកនៅថ្ងៃទី១៥ ខែសីហា ដើម្បីព្យាយាមដោះស្រាយជម្លោះរយៈពេលបីឆ្នាំ បើទោះបីជាមានការព្រមានពីអ៊ុយក្រែន និងអឺរ៉ុបថា ទីក្រុងកៀវត្រូវតែជាផ្នែកនៃការចរចាក៏ដោយ។

កាលពីថ្ងៃសុក្រ លោកប្រធានាធិបតី ត្រាំ ថែមទាំងបានលេីកឡេីងពីកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងការដោះដូរទឹកដីមួយចំនួនរបស់អ៊ុយក្រែនទៅឲ្យរុស្ស៊ី ជាថ្នូរនឹងសន្តិភាពផងដែរ៕ 

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner