ក្រុមប្រឹក្សាខេត្តកំពតអញ្ជើញសួរសុខទុក្ខគ្រួសារវីរកងទ័ពជួរមុខនៅក្រុងបូកគោ
អត្ថបទដោយ៖
សិលា សារិន
កំពត៖ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពតនៅចុងសប្ដាហ៍នេះអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារវីរកងទ័ពជួមុខនៅក្រុងបូកគោចំនួន១២គ្រួសារ។
ក្នុងឱកាសនោះដែរប្រធានក្រុមប្រឹក្សាខេត្តតំណាងឱ្យថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តបានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់វីរកងទ័ពជួរមុខទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងប្រជាជន៕
ដោយ៖ សិលា សារិន

