សម្ដេចតេជោ ៖ នៅពេលខ្ញុំបង្ហោះសារម្ដងៗមានប្រជាជនថៃលើស៥ភាគរយចូលមើល និងបញ្ចេញមតិមិនល្អ

អត្ថបទដោយ៖
Kien Sereyvuth

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារមួយនៅល្ងាចថ្ងៃទី ១០ សីហា ២០២៥ ពាក់ព័ន្ធនឹងប្រជាជនថៃ ចូលមកមើលសារនិងបញ្ចេញមតិអាក្រក់មកលើសម្ដេច ។

នៅក្នុងខ្លឹមសារដែលសម្ដេចបានបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធនឹងការរំខានរបស់ពលរដ្ឋថៃ បានឱ្យដឹងថា៖ «ព្រឹកមិញខ្ញុំបានបង្ហោះសកម្មភាពវាយកូនគោលរបស់ខ្ញុំ។ខ្ញុំមិននឹកស្មានថាមានកាសែតថៃមួយយកទៅចុះផ្សាយនោះទេ ដែលនេះបង្ហាញឲ្យឃើញថាប្រជាជនថៃមួយចំនួនបានតាមដានសកម្មភាពខ្ញុំជាប្រចាំ» ។

សម្ដេចបានបន្តថា ៖« តាមការសង្កេត នៅពេលខ្ញុំបង្ហោះសារម្តងៗ មានប្រជាជនថៃលើស៥ភាគរយចូលមើល និងខ្ពស់​បំផុតពេល​ខ្ញុំបង្ហោះសារទាក់ទងដល់ការប្រើប្រាស់ចម្ពាមកៅស៊ូ ជាអាវុធ​ក្នុង​ចំណោម​អ្នកចូលមើលមានប្រ​ជាជនថៃ​ចំនួន17.1%ចូលមើលផងដែរ» ។

សម្ដេចបញ្ជាក់ថា៖« រៀងរាល់ការបង្ហោះរបស់ខ្ញុំតែងមានជនជាតិថៃដែលអាក្រក់មួយចំនួនចូលមករំខានដោយការខមិន(comments)ជាភាសារថៃឬអង់គ្លេសក្នុងន័យអាក្រក់ដល់កម្ពុជា។ខ្ញុំមិនឲ្យបិទចោលនោះទេតែពេលខ្លះ ខ្ញុំឆ្លើយតបខ្លីថា(Don’t Thai to me) » ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner