សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា កំពុងរងការឈ្លានពានពីថៃ មានជនជាតិខ្មែរម្នាក់ មកនិយាយសរសើរកងទ័ពថៃ ឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា កំពុងរងការឈ្លានពានពីថៃ មានជនជាតិខ្មែរម្នាក់ មកនិយាយសរសើរកងទ័ពថៃ ឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ ។
តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បងប្អូនជនរួមជាតិជាទីស្រឡាញ់! នៅពេលប្រជាជន និងកងទ័ពយើងបាន និងកំពុងរងទុក្ខវេទនា ដោយការឈ្លានពានរបស់ថៃ ដែលក្នុងនោះ សាលារៀន វត្តអារាម ផ្ទះប្រជាជន រហូតដល់ប្រាសាទបូរាណ រាប់ទាំងប្រាសាទព្រះវិហារ ត្រូវកងទ័ពថៃបាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់មុឺនគ្រួសារ ត្រូវរត់ចោលផ្ទះសំបែង ក្លាយជាជនភៀសសឹក ដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះ ហេតុអ្វីបានជា
មានជនជាតិខ្មែរម្នាក់ មកនិយាយសរសើរកងទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ។
សម្ដេចតេជោ ដាក់ជាសំនួរថា តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិ ឬក្បត់ជាតិ? សូមបងប្អូនស្តាប់ និងគិតខ្លួនឯងផងចុះ ។
សម្ដេចតេជោ បានបន្ថែមថា ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំ ដែលមានមនុស្សតាមដាន ១៥លាននាក់ ជួយផ្សព្វផ្សាយសំដីពិត របស់គាត់ ៕
ដោយ ៖ វណ្ណលុក
