ចាប់យកឱកាសសិក្សាថ្នាក់ទី ១ ដល់ទី ១២ នៅសាលាក្នុងប្រទេសអូស្រ្តាលី​ក្នុងឱកាស​ពិព័រណ៍ AEAS ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖សាលានៅអូស្រ្តាលី AEAS នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥​បានឱ្យ​ដឹងថា ក្រុមគ្រួសារកម្ពុជាទាំងអស់​ដែលមានចំណាប់អារម្មណ៍ទៅលើការអប់រំនៅ​ឯក្រៅប្រទេសនឹងមានឪកាសដ៏មានតម្លៃនាខែកញ្ញានេះ ខណៈដែល​ពិព័រណ៍​ព័ត៌មាន​សាលានៅអូស្រ្តាលី AEAS នឹងត្រលប់មកវិញសារជាថ្មីម្តងទៀតនៅ​រាជធានីភ្នំពេញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១:០០ រសៀលរហូតដល់ម៉ោង ៥:០០ ល្ងាចនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។

ព្រឹត្តិការណ៍ដែលចូលរួមដោយឥតគិតថ្លៃនេះសម្រិតសម្រាំងឡើងដើម្បីជួយទៅដល់ក្រុមគ្រួសារទាំងអស់ក្នុងការស្វែងយល់ពីជម្រើសសាលាចាប់ពីថ្នាក់ទី ១ ដល់ទី ១២ ក្នុងប្រទេសអូស្រ្តាលី និងស្វែងយល់បន្ថែមពីអ្វីដែលការអប់រំបែប​អន្តរជាតិ​កម្រិតពិភពលោកអាចផ្តល់ជូនកូនៗរបស់អស់លោកអ្នក។ មិនថាអ្នកទើបតែគិត​អំពី​គម្រោងសិក្សានៅក្រៅប្រទេស ឬបានរៀបចំផែនការបន្ទាប់រួចរាល់នោះទេ ពិព័ណ៍នេះគឺជា​ពេលវេលា​ដែលជួយអ្នកឱ្យទទួលបានព័ត៌មានកាន់តែច្បាស់ និងជាក់ស្តែង។

គោលដៅមួយក្នុងចំណោមគោលដៅជាច្រើននៃពិព័រណ៍នេះ គឺដើម្បីលើក​ទឹកចិត្តឱ្យក្រុមគ្រួសារទាំងអស់​ពិចារណានូវ​អត្ថប្រយោជន៍ក្នុងការចាប់ផ្តើម​ការសិក្សាបែបអន្តរជាតិឱ្យបានឆាប់ក្នុងអំឡុងពេលសិក្សាថ្នាក់បឋមសិក្សាជាជាងរង់ចាំរហូតដល់ថ្នាក់សាកលវិទ្យាល័យ។ សិស្សានុសិស្សដែលសិក្សា​នៅប្រទេសអូស្រ្តាលីតាំងពីវ័យក្មេងទទួលបានទំនុកចិត្ត ឯករាជ្យភាព និងមូលដ្ឋានគ្រឺះដ៏រឹងមាំមួយក្នុងជីវិតដែលលើសពីក្នុងថ្នាក់រៀន។ ពួកគេក៏អាច​បង្កើតទស្សនៈ​​វិស័យ​ជាសកល និងអភិវឌ្ឍជំនាញដែលរៀបចំខ្លួនពួកគេសម្រាប់ការសិក្សា និងអាជីពនាពេលអនាគតនៅក្នុងពិភព​លោក​ដែលពោរពេញទៅដោយការប្រកួតប្រជែង។

ប្រទេសអូស្រ្តាលីផ្តល់ឱ្យក្រុមគ្រួសារកម្ពុជានូវតុល្យភាពដ៏ល្អឥតខ្ចោះនៃគុណភាព សុវត្ថិភាព និងភាពងាយស្រួល​នៅពេលនិយាយអំពីការអប់រំបែបអន្តរជាតិ។ បើប្រៀបធៀបទៅ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេស​កាណាដា ប្រទេសអូស្រ្តាលីនៅជិតប្រទេសកម្ពុជាជាងគេ ដែលធ្វើឱ្យការធ្វើដំណើរ និងការទំនាក់ទំនងកាន់តែ​ងាយស្រួល ហើយថ្លៃសិក្សា និងថ្លៃស្នាក់នៅក៏មានតម្លៃសមរម្យជាងផងដែរ។

គួបផ្សំជាមួយនឹងបរិយាកាសទិដ្ឋាការដែលមានស្ថិរភាព និងប្រព័ន្ធគាំទ្រសិស្សដ៏រឹងមាំ ប្រទេសអូស្រ្តាលីនៅតែលេច​ធ្លោថាជាជម្រើសដ៏ឆ្លាតវៃ និងសាកសមសម្រាប់ក្រុមគ្រួសារក្នុងការស្វែងរកការអប់រំនាក្រៅប្រទេសដែល​គួរជាទីទុក​ចិត្ត និងមានគុណភាពខ្ពស់។

ក្រុមគ្រួសារដែលចូលរួមពិព័រណ៍នឹងមានឱកាសក្នុងការជួប និងពិភាក្សាដោយផ្ទាល់ជាមួយតំណាងមក​ពីសាលា​ឯកជន​នៅអូស្រ្តាលីដែលឈានមុខគេចំនួនប្រាំបី ដែលផ្តល់នូវការអប់រំថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ អ្នកបក​ប្រែនឹងនៅប្រចាំការនៅស្តង់សាលាទាំងអស់ដើម្បីជួយទៅដល់ការសន្ទនាជាមួយពួកគេ។ ការចូលរួមពិព័ណ៍ និង​ជួបពិភាក្សាជាមួយសាលានានា គឺជាមធ្យោបាយដ៏ល្អបំផុតមួយដែលអាចធ្វើបានក្នុងការស្វែងយល់ពីអ្វីដែល​សាលា​អាចផ្តល់ឱ្យ រួមមានកម្មវិធីសិក្សា ជីវិតសិស្សានុសិស្សឱកាសកម្មវិធីសិក្សាអម ការរៀបចំចូលសិក្សា និងការថែទាំ។
តាមរយៈការប្រឹក្សាឯកជនមួយទល់នឹងមួយនៅតាមស្តង់សាលានីមួយៗ ក្រុមគ្រួសារអាចសួរសំណួរនានា និង​បង្កើនចំណេះដឹងដែលពួកគេត្រូវការក្នុងការជួយសម្រេចចិត្តដែលត្រឹមត្រូវដែលយោងទៅលើតម្រូវការ និងចំណង់​ចំណូលចិត្តរបស់កូនៗពួកគេ មិនថាជាការជ្រើសរើសបរិយាកាសសិក្សាដែលត្រឹមត្រូវ ការយល់ដឹងពីតម្រូវការ​ការចុះឈ្មោះ ឬការស្វែងរកមាគ៌ានាពេលអនាគតនោះទេ។

តើ AEAS ជាអ្វី?

AEAS គឺជាដៃគូគួរជាទីទុកចិត្តសម្រាប់ក្រុមគ្រួសារដែលពិចារណាក្នុងការសិក្សានៅប្រទេសអូស្រ្តាលី។ តេស្ត AEAS ត្រូវបានប្រើប្រាស់ដោយសាលាអូស្ត្រាលីជាង៨០ភាគរយដើម្បីជួយពួកគេឱ្យយល់អំពីសមត្ថភាពភាសាអង់គ្លេសរបស់សិស្ស ក៏ដូចជាហេតុផលគណិតវិទ្យា និងសមត្ថភាពទូទៅ។ ការរួមបញ្ចូលគ្នានៃការវាយតម្លៃទាំងនេះជួយឱ្យសាលាធ្វើការសម្រេចចិត្តលើការចុះឈ្មោះ និងចូលរៀនដែលមានការ​យល់ដឹងកាន់តែប្រសើរឡើង ហើយធានាថាសិស្សត្រូវបានរៀបចំខ្លួនយ៉ាងល្អសម្រាប់បញ្ហាប្រឈមនៃថ្នាក់​រៀនរបស់​សាលាអូស្ត្រាលី។AEAS ក៏ផ្តល់ការណែនាំដើម្បីជួយក្រុមគ្រួសារស្វែងរកការជ្រើសរើសសាលារៀន និងដំណើរ​ការដាក់ពាក្យ ដោយផ្តល់​ការគាំទ្រដែលអាចទុកចិត្តបានគ្រប់ជំហាន។

ស្វាគមន៍ក្រុមគ្រួសារទាំងអស់ពិព័រណ៍នេះបើកទទួលមាតាបិតាសិស្សានុសិស្សកម្ពុជា​ចាប់​​ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ ទាំងអស់។ មិនថាអ្នកកំពុងឋិតក្នុងដំណាក់កាល ប្រមូលព័ត៌មាន ប្រៀបធៀបសាលា ឬរួចរាល់ក្នុងការដាក់ពាក្យនោះ​ទេ ព្រឹត្តិការណ៍នេះសម្រិតសម្រាំងឡើងក្នុងគោលបំណងរួមបញ្ចូល ដោយស្វាគមន៍ និងប្រភពព័ត៌មាន។
ពេញមួយរសៀល សិក្ខាសាលាដោយឥតគិតថ្លៃ នឹងធ្វើឡើងដើម្បីពន្យល់ពីទិដ្ឋភាពសំខាន់ៗនៃការសិក្សានៅ​ប្រទេសអូស្ត្រាលី ចាប់ពីការរៀបចំសម្រាប់ការប្រលង AEAS រហូតដល់ការសម្របជីវិតសិក្សានៅបរទេស។
ដើម្បីចុះឈ្មោះ និងស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ https://exhibitions.aeas.com.au/kh/។
យើងសូមអញ្ជើញក្រុមគ្រួសារទាំងអស់ដែលកំពុងគិតគូរអំពីការសិក្សានៅឯបរទេសនៅកម្រិតថ្នាក់បឋមសិក្សា មកចូលរួមជាមួយយើងនៅក្នុងពិព័រណ៍សាលាអូស្រ្តាលី AEAS ឆ្នាំ២០២៥។ វាជាឱកាសដើម្បីចាប់ផ្តើមរៀបចំផែនការសម្រាប់អនាគតរបស់កូនៗលោកអ្នកជាមួយនឹងដំបូន្មានពីអ្នកជំនាញ និងការគាំទ្រដែលអ្នកត្រូវការដើម្បីធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្ត។
អំពី AEAS៖
AEAS គឺជាអ្នកផ្តល់សេវាវាយតម្លៃឈានមុខគេសម្រាប់និស្សានុសិស្សអន្តរជាតិដែលដាក់ពាក្យ​ទៅរៀនសាលា​អូស្ត្រាលី។ ការធ្វើតេស្ត AEAS វាយតម្លៃសមត្ថភាពភាសាអង់គ្លេស ហេតុផលគណិតវិទ្យា និងសមត្ថភាពទូទៅ ហើយត្រូវបានប្រើប្រាស់ដោយសាលារៀនអូស្ត្រាលីជាង៨០ភាគរយដែលចុះឈ្មោះសិស្សអន្តរជាតិ។ AEAS ប្តេជ្ញាជួយសិស្សានុសិស្ស និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីរៀបចំខ្លួនសម្រាប់ការផ្លាស់ប្តូរទៅសិក្សានៅបរទេស​ប្រកបដោយជោគជ័យ។

មានចម្ងល់អ្វីមួយប្រិយមិត្តអាចទំនាក់ទំនងលោក សុខ សារ៉ាក់ បុគ្គលិកផ្នែកទំនាក់ទំនង​សាធារណៈ
ទូរសព្ទ៖ +855 78 289 974,អ៊ីម៉ែល៖ sarak.sok@twowaypr.com៕

ដោយ៖ទីផ្សារ

ads banner