អ្នកនាំពាក្យក្រសួងការបរទេស ៖ កម្ពុជាប្រាប់ឱ្យថៃគោរពកិច្ចព្រមព្រៀង ១៣ចំណុចនៅប្រទេសម៉ាឡេស៊ី

(ភ្នំពេញ)៖ បន្ទាប់ពីប្រទេសថៃបង្កបញ្ហាមិនចេះឈប់ឈរ និងចុងក្រោយបំផុតនេះមេបញ្ជាការភូមិភាគទី២របស់ថៃ បានចេញមកថានឹងប្រកាសវាយកាន់កាប់ប្រាសាទតាក្របី ដែលជារបស់ដូនតាខ្មែរថែមទៀតនោះ ក្រសួងការបរទេសកម្ពុជាបានប្រាប់ទៅដល់ភាគីថៃត្រូវតែ គោរពកិច្ចព្រមព្រៀង ១៣ចំណុចនៅប្រទេសម៉ាឡេស៊ីឱ្យបានខ្ជាប់ខ្ជួនដែលប្រទេសអន្តរជាតិគេបានដឹងលឺអស់ទៅហើយនោះ ។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជានៅតែបានបន្តអំពាវនាវដល់ភាគីថៃឱ្យគោរព កិច្ចព្រមព្រៀងចំនួន ១៣ចំណុចដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ីឱ្យបានម៉ឺងម៉ាត់ ។

អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា”កម្ពុជាសូមអំពាវ នាវឱ្យមាន ការអនុវត្តឱ្យភាគី ថៃ ធ្វើការអនុវត្តឱ្យ បានពេញលេញនូវកិច្ចព្រមព្រៀង ១៣ចំណុចនៅប្រទេស ម៉ាឡេស៊ី។ កម្ពុជាត្រូវបានលើកទឹកចិត្តដ៏ខ្លាំក្លាតាមរយៈការអបអរសាទដ៏ទូលំទូលាយ របស់ សហគមន៍តំបន់ និងអន្តរជាតិ ក្នុងនោះក៏មានបណ្តាប្រទេសដៃគូរអាស៊ាន និងតួអង្គពាក់ព័ន្ធ សំខាន់ៗដ៏ទៃទៀត។

ឯកឧត្តមបានលើកឡើងថា ចំពោះកិច្ចព្រមព្រៀងចំនួន ១៣ នៅប្រទេសម៉ាឡេស៊ី របស់គណៈ កម្មការព្រំដែនទូទៅ នៅថ្ងៃទី៧ សីហា ឆ្នាំ២០២៥ កម្ពុជាសូមស្វាគមន៍ចំពោះពីបណ្តាប្រទេស នានា សូមឲ្យមានការអនុវត្ត ដោយសុចរិត និងទាន់ពេលវេលា នូវរាល់ចំណុចដែល ដែល បានព្រមព្រៀងគ្នានោះដែរ។ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖«កម្ពុជាបានចាត់ទុកកិច្ចព្រមព្រៀង ១៣ចំណុចនោះជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរសម្រាប់កាត់បន្ថយភាពតានតឹង ស្តារមកវិ ញនូវការទុកចិត្តគ្នា និងទប់ស្កាត់គ្រោះថ្នាក់ដល់ជនស៊ីវិលនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀង គ្នានេះគឺជាការតាំងចិត្តរួមរបស់ប្រទេសទាំងពីរចំពោះសន្តិភាព និងស្ថេរភាព»។

ឯកឧត្តម ជុំ សន្ទរី បានបញ្ជាក់បន្ថែមថា កម្ពុជាសូមសម្តែងការព្រួយបារម្ភ ចំពោះ ភាគីថៃដែល លើកឡើងថា កម្ពុជាបានដាក់គ្រាប់មីនថ្មី និងថាបានវាយប្រហារលើគោលដៅជាជនស៊ីវិលដែលបានលើកឡើង សាជាថ្មីម្តងទៀតរបស់ក្រសួងការពារជាតិថៃ។សម្រាប់ចុងក្រោយបំផុតនេះ មេបញ្ជាការយោធា ភូមិភាគ២ថៃបានលើកឡើងប្រកបដោយអរិភាពជាមួយកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសប្រកាសពីជំហររបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងម៉ឹងម៉ាត់និងអនុវត្តនូវកិច្ចព្រមព្រៀងគ្នាទាំង ១៣ចំណុច ហើយជំរុញឱ្យភាគីថៃក៏ត្រូវតែគោរព ដោយពេញលេញចំពោះការតាំងចិត្តរបស់ខ្លួនចំពោះកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅកម្ពុជា- ថៃកន្លងមក៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហ៊ួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner