ភ្លៀងបង្ខំឲ្យជប៉ុន រាប់លាននាក់ ភៀសខ្លួន

តូក្យូ ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ប្រទេសជប៉ុន បានជំរុញឲ្យជម្លៀសមនុស្ស រាប់លាននាក់ ចេញពីផ្ទះសម្បែង បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំង បណ្តាលឲ្យមនុស្ស ជាច្រើននាក់ បានបាត់ខ្លួន។

អាជ្ញាធរ បានអះអាងថា ភ្លៀងបានធ្វើឱ្យមានទឹកជំនន់ និង ការបាក់ដី នៅភាគនិរតី ជាហេតុនាំឲ្យអ្នកស្រុកជាច្រើននាក់ បាត់ខ្លួន។ រូបភាពទូរទស្សន៍ បង្ហាញពីសហគមន៍ផ្សេងៗ ក្នុងខេត្ត Kumamoto ដែលមានផ្ទះសម្បែង, ហាងលក់ទំនិញ និងរថយន្ត លិចលង់ក្នុងទឹក ប្រហែលមួយម៉ែត្រ ហើយ ទឹកទន្លេបានហូរកាត់ យានយន្ត និង ផ្លូវថ្នល់ ដែលរងការខូចខាត។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា ក្នុងរយៈពេល ៦ម៉ោង ក្នុងថ្ងៃច័ន្ទនេះ ភ្លៀងធ្លាក់ កម្ពស់ជាង ៣៧ សង់ទីម៉ែត្រ បានកើតមានឡើង នៅក្នុងតំបន់ Tamana ជាទីតាំងរងគ្រោះខ្លាំងបំផុត នៃខេត្ត Kumamoto ហើយ ជាកំណត់ត្រាថ្មីមួយ សម្រាប់តំបន់នេះ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន។

ទីភ្នាក់ងារអាកាសធាតុ បាននិយាយថា «ស្ថានភាពនេះ គំរាមកំហែង ដល់អាយុជីវិត ហើយ សុវត្ថិភាពត្រូវតែធានា ភ្លាមៗ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner