រួមចំណែករំលែកទុក្ខលំបាកប្រជាជនភៀសសឹក ក្រុមហ៊ុននំស្រួយលីលី ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល
ភ្នំពេញ៖ក្នុង”ស្មារតី ខ្មែរជួយខ្មែរ” ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (លីលី ផលិតនំស្រួយ) តាមរយៈថ្នាក់ដឹកនាំសមាជិកក្លឹបឡានដឹហ្វេនដឺកម្ពុជា (Cambodia Defender Club) បានធ្វើដំណើរទៅវត្តស្វាយលើ និងវត្តអូរតាគុក នៅខេត្តសៀមរាបដើម្បីនាំយកស្បៀងអាហារទៅចែកជូនដល់បងប្អូនភៀសសឹកចំនួន ១.០០០គ្រួសារ ដែលភៀសខ្លួនមកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

អំណោយចម្រុះដ៏ច្រើនដែលផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកដ៏គួរឱ្យអាណិតទាំងនោះ មាន នំស្រួយលីលី ត្រីងៀត សាច់ក្រក ពងមាន់ ភេសជ្ជៈ សំឡីអនាម័យ ខោទារក ឱសថ និងអណ្តូង ។

តាមរយៈសកម្មភាពមនុស្សធម៌នេះដែរ ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (លីលី ផលិតនំស្រួយ) សូមថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋាន សម្រាប់ការរៀបចំបានយ៉ាងល្អក្នុងកម្មវិធី ក៏ដូចជាការសម្របសម្រួលជាប្រចាំថ្ងៃជូនបងប្អូនភៀសសឹក ។សូមអរគុណចំពោះសមាជិក CDC ដែលបានចំណាយពេលវេលា និងថវិកា៕
ដោយ៖ទីផ្សារ


